(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក Blinken ជំរុញឱ្យអ៉ីស្រាអែល-អារ៉ាប៊ីសាអូឌីត ភ្ជាប់ទំនាក់ទំនងជាប្រក្រតី មុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ
២៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence ប្រកាសជាផ្លូវការពីការចូលរួមប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ២០២៤
៣៖ ថៅកែទាហានស៊ីឈ្នួលរុស្ស៉ី ថាយុទ្ធសាស្ត្ររបស់ទាហានរុស្ស៉ី នឹងនាំទៅរកបរាជ័យកាន់តែច្រើន ក្បែរ Bakhmut
៤៖ រុស្ស៉ីនិងអ៊ុយក្រែនទម្លាក់កំហុសលើគ្នាទៅវិញទៅមក ក្រោយទំនប់វារីអគ្គិសនីនៅភាគខាងត្បូងអ៊ុយក្រែនរងការបំផ្ទុះ
៥៖ មនុស្សជាង៣០នាក់ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសកៀហ្ស៉ីស៉ីស្ថាន
៦៖ រុស្ស៉ីថា F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរបាន និងបន្តព្រមានកុំឱ្យផ្តល់យន្តហោះចម្បាំងនេះ ដល់អ៊ុយក្រែន