(ប៉េកាំង)៖ ក្នុងប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ តំណាងទីភ្នាក់ងារការពារជាតិនិងសន្តិសុខនៃប្រទេស និងតំបន់ចំនួនជាង៤០បានទៅដល់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្ទនាShangri-Laដែលបានចាប់ផ្តើមនៅថ្ងៃទី២ខែមិថុនា។

ព្រឹកថ្ងៃទី១ខែមិថុនា លោកLi Shangfu សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានជួបពិភាក្សាជាមួយលោកNg Eng Henរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី។ ប៉ុន្តែ មុនពេលចាប់ផ្តើមកិច្ចសន្ទនា អាមេរិកបានចាប់ផ្តើមឃោសនាបំប៉ោងពីកិច្ចជំនួបជាមួយភាគីចិនម្តងទៀត ដោយបានអះអាងថា ទង្វើរបស់ប្រទេសចិននេះគឺ"គ្មានទំនួលខុសត្រូវយ៉ាងខ្លាំង" និង"បំផ្លាញសន្តិភាព"។ ហេតុអ្វីបានជាចិនមិនជួបជាមួយភាគីអាមេរិក? យើងអាចចាប់ផ្តើមនិយាយពីមូលហេតុដែលប្រទេសចិនបានជួបជាមួយប្រទេសណាជាមុនសិន។

កាលពីជាងពីរខែមុន លោក Lee Hsien Loongនាយករដ្ឋមន្ត្រីសិង្ហបុរីបានបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ មេដឹកនាំប្រទេសទាំងពីរចិននិងសិង្ហបុរីបានលើកកម្ពស់ ទំនាក់ទំនងរវាងចិននិងសិង្ហបុរីឱ្យឡើងដល់ទំនាក់ទំនង ភាពជាដៃគូសម្លឹងឆ្ពោះទៅមុខប្រកបដោយគុណភាពខ្ពស់ និងគ្រប់ជ្រុងជ្រោយ។ លោកXu Liping អ្នកស្រាវជ្រាវនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមប្រទេសចិន បានថ្លែងថា "ការសម្លឹងឆ្ពោះទៅមុខ" មានន័យថា ប្រទេសទាំងពីរចិននិងសិង្ហបុរីផ្តោតទៅលើអនាគត និងក្តាប់ជាប់ប្រែប្រួលនៃស្ថានភាពពិភពលោក ដែលបង្ហាញពីកម្លាំងដឹកនាំរបស់ប្រទេសទាំងពីរចិននិងសិង្ហបុរី។

ខណៈពេលអាមេរិកនិងបណ្តាប្រទេសលោកខាងលិចបង្ហាញ"មែកអូលីវ"ទៅកាន់សិង្ហបុរីមិនបានប្រគល់អធិបតេយ្យសន្តិសុខទាំងស្រុងទៅឱ្យអ្នកដទៃនោះទេ ប៉ុន្តែបានរក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ ពោលគឺសិង្ហបុរីបានរក្សាគម្លាតរបស់ខ្លួនពីអាមេរិកដោយឆ្លាតវៃ ហើយមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាចូលក្នុងសម្ព័ន្ធភាពជាមួយអាមេរិកទេ។ផ្ទុយទៅវិញ សិង្ហបុរីបានរក្សាអាកប្បកិរិយាបើកចំហ និងផ្លាស់ប្តូរមតិយោបល់ចំពោះប្រទេសធំទាំងអស់នៅក្រៅតំបន់។

ប៉ុន្តែ ប្រទេសក្រៅតំបន់មួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំ តែងតែនាំមកនូវសំឡេងរំខានខ្លះៗ។ ហេតុអ្វីបានជាចិនមិនជួប ជាមួយភាគីអាមេរិក? អ្នកអាចងាកក្រឡេកទៅមើលអ្វីដែលអាមេរិកបានធ្វើនោះ។ ពេលថ្មីៗនេះ យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង របស់កងទ័ពអាមេរិកបានធ្វើការស៊ើបការណ៍នៅលំហ អ្វីដែលគេហៅថា "ដែនអាកាសអន្តរជាតិ" នៅសមុទ្រចិនខាងត្បូង។ លើសពីនេះទៅទៀត អាមេរិកនៅបានប៉ុនប៉ង់ធ្វើអន្តរាគមន៍ ក្នុងការកំណត់ច្បាប់អំពីតំបន់សមុទ្រចិនខាងត្បូងផងដែរ។ ប្រទេសអាស៊ានបានមើលឃើញយ៉ាងច្បាស់លាស់ នូវចេតនារបស់ភាគីអាមេរិក។ ពេលថ្មីៗនេះ ប្រទេសអាស៊ានជាច្រើនបានបង្ហាញគោលជំហរបស់ខ្លួនជាសាធារណៈ ដោយបានអំពាវនាវឱ្យភាគីនានាជំរុញការឈានដល់"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ក្នុងពេលឆាប់ៗ។ ប្រទេសក្នុងតំបន់នេះបានធុញទ្រាន់នឹងការ ដែលប្រទេសមួយចំនួនធ្វើឧបាយកល និងបំផ្លាញសន្តិភាពជាយូរណាស់មកហើយ។

សំដៅចំពោះ"ពាក្យសំដីគំរាមកំហែង"និង "ពាក្យសំដីបំភ័ន្ត"ដែលឃោសនាបំប៉ោងដោយភាគីអាមេរិក ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបថា ភាគីចិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរចិននិងអាមេរិក និងការធ្វើការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់។ តាមពិតទៅ ការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរ រវាងកងទ័ពទាំងពីរមិនដែលកាត់ផ្ដាច់ទេ។ មួយផ្នែក ភាគីអាមេរិកតែងតែនិយាយជាប់មាត់ថា ខ្លួនចង់ពង្រឹងការទាក់ទង មួយផ្នែកទៀត ភាគីអាមេរិកមិនអើពើនឹងការព្រួយបារម្ភរបស់ភាគីចិន ហើយបង្កបង្កើតឧបសគ្គដោយចេតនា ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរវាងកងទ័ពទាំងពីរ។

តាមដឹង ក្នុងអំឡុងកិច្ចប្រជុំសន្ទនាShangri-La លើកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិននឹងថ្លែងសុន្ទរកថា អំពីប្រធានបទ "គំនិតផ្តួចផ្តើមសន្តិសុខថ្មីរបស់ប្រទេសចិន" ។ លើសពីនេះទៅទៀត លោកក៏នឹងជួបសន្ទនាជាមួយ ប្រធានគណៈប្រតិភូនៃប្រទេសពាក់ព័ន្ធ ក្នុងន័យរួមជាមួយបណ្តាប្រទេសនានាពិភាក្សាអំពីវិធីសន្តិសុខ ដើម្បីរួមគ្នាការពារសន្តិភាពពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន