(ប៉េកាំង)៖ រសៀលថ្ងៃទី៣០ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននិងជាប្រធាន គណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្សបានធ្វើជាអធិបតី នៃកិច្ចប្រជុំលើកទីមួយ នៃគណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្សអាណត្តិទី២០ ។

លោក Xi Jinping បានថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដោយគូសបញ្ជាក់ថា ត្រូវអនុវត្តតាមស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ស្វែងយល់យ៉ាងស៊ីជម្រៅពីស្ថានការណ៍ដ៏ស្មុគ្រស្មាញ និងម៉ឺងម៉ាត់ដែលសន្តិសុខជាតិបាននិងកំពុងប្រឈមមុខ ដោះស្រាយបញ្ហាសន្តិសុខជាតិសំខាន់ៗឱ្យបានត្រឹមត្រូវ ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងប្រព័ន្ធ និងសមត្ថភាពសន្តិសុខជាតិ ធានានិម្មាបនកម្មអភិវឌ្ឍន៍ថ្មី តាមរយៈនិម្មាបនកម្មសន្តិសុខថ្មី ដើម្បីខិតខំប្រឹងប្រែងត្រួសត្រាយនិម្មាបនកម្មថ្មី នៃការងារសន្តិសុខជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន