(ប៉េកាំង)៖ លោក Xi Jinping ប្រកាន់ខ្ជាប់នូវឥរិយាបថការងារដែល "សិក្សាស្រាវជ្រាវបញ្ហាយ៉ាងពិតប្រាកដ និងសិក្សាស្រាវជ្រាវលើបញ្ហាពិតៗ"។ នៅខែមិថុនាឆ្នាំ ១៩៩០ បន្ទាប់ពីលោកបានទៅធ្វើការនៅក្រុង Fuzhouមិនយូរប៉ុន្មាន គាត់បានជិះសាឡាងតូចមួយតាមដងទន្លេ Minjiang ដើម្បីសិក្សាស្រាវជ្រាវសភាពការណ៍។

ចំពោះបញ្ហាដែលបានជួបប្រទះនៅក្នុងការសិក្សាស្រាវជ្រាវ លោក Xi Jinping តែងតែតាមដានយ៉ាងដិតដល់នូវបញ្ហាទាំងនោះ គិតគូររហូតដល់ទីបញ្ចប់ និងបង្កើតវិធានការជាក់ស្តែង ដើម្បីឃើញលទ្ធផលជាក់ស្តែង។

អ្នកបរទូក Lianjia គឺជាអ្នកនេសាទពិសេសដែលរស់នៅតាមដងទន្លេ និងសមុទ្រ ជ្រកកោលលើទូកជាប់រហូតមក ដោយ"ខាងលើគ្មានដំបូលក្បឿង ខាងក្រោមគ្មានដីធ្លី យកទូកធ្វើជាផ្ទះ រសាត់អណ្ដែតតាមទូកមួយជីវិត" ។ ពេលធ្វើការនៅ ខេត្តFujian លោក Xi Jinping បានទទួលបន្ទុកនូវការងារដែលឱ្យ គ្រួសារអ្នកនេសាទទៅរស់នៅនិងធ្វើការលើដីគោក។តែទោះជាបានជួយសាងសង់ផ្ទះលើគោកឱ្យពួកគេរួចហើយក៏ដោយ លោកបានឃើញថាមនុស្សជាច្រើន បានត្រលប់ទៅរស់នៅលើទូកវិញ។ ហេតុអ្វីបានជាអ៊ីចឹង?

ថ្ងៃមួយ លោកXi Jinpingបានដើរចូលទៅក្នុងកាប៊ីនទូកតូច និយាយជាមួយអ្នកបរទូកហើយបានរកឃើញចំណុចសំខាន់នៃបញ្ហា។ អ្នកបរទូកបាននិយាយថា៖ «យើងទាំងអស់គ្នាប្រកបរបរចិញ្ចឹមជីវិតលើសមុទ្រ មានផ្ទះតែមួយលើដីគោក បានប្រយោជន៍អ្វី? លោកXi Jinpingបានលើកឡើងនៅក្នុងកិច្ចប្រជុំថា ដើម្បីដោះស្រាយបញ្ហាឱ្យក្រុមគ្រួសារអ្នកនេសាទមករស់នៅលើគោក មិនគ្រាន់តែមានផ្ទះស្នាក់អាស្រ័យប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតគឺត្រូវមានការងារធ្វើ។ ដើម្បីដោះស្រាយបញ្ហាជីវភាព លោកបានលើកឡើងនូវមតិដូចជាការចិញ្ចឹមសត្វជាដើម។ ជាចុងក្រោយបានធ្វើឱ្យអ្នកនេសាទទាំងនេះមករស់នៅលើគោកដោយស្ងប់ចិត្ត និងមានជីវភាពល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន