(ប៉េកាំង)៖ “បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាទាំងពីរ និងអ្នកធ្វើការខាងបច្ចេកវិទ្យាជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ ជាមោទនភាពរបស់ប្រជាជន និងកិត្តិយសរបស់ប្រជាជាតិ។ មនុស្សគ្រប់រូបមានទំនួលខុសត្រូវនិងបេសកកម្មដ៏សំខាន់។ យើងគួរតែខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកថ្មីនិងកាន់តែធំ ក្នុងការកសាងប្រទេសប្រកបដោយនវានុវត្តន៍ និងជាប្រទេសខ្លាំងផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក!" ជានិច្ចកាល លោក Xi Jinping តែងតែយកចិត្តទុកដាក់ចំពោះអ្នកធ្វើការខាងបច្ចេកវិទ្យា។

ថ្ងៃនេះ ជាទិវាអ្នកធ្វើការខាងបច្ចេកវិទ្យា យើងនឹងនិយាយអំពីរឿងរ៉ាវរវាងប្រធានរដ្ឋចិន និងអ្នកធ្វើការខាងបច្ចេកវិទ្យា។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាវាមុជទឹកលេខ Fendou បានបញ្ចប់ការសាកល្បងក្នុងសមុទ្រជម្រៅ ១ម៉ឺនម៉ែត្រ ហើយត្រឡប់មកវិញដោយជោគជ័យ។ ថ្ងៃដដែល លោកXi Jinpingបានផ្ញើសារលិខិតជូនពរ ដើម្បីសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះអ្នកស្រាវជ្រាវ វិទ្យាសាស្ត្រទាំងអស់ដែលខិតខំប្រឹងប្រែងអស់ ពីលទ្ធភាពដើម្បីការស្រាវជ្រាវនិងអភិវឌ្ឍន ឧបករណ៍សមុទ្រជ្រៅនិងការស្រាវជ្រាវវិទ្យាសាស្ត្រទីជ្រៅ។ នៅក្នុងសារលិខិតជូនពរ លោកXi Jinpingបានលើកឡើងថា ជាមួយនឹងឥរិយាបថយ៉ាងមធ្យ័តតាមបែបវិទ្យាសាស្ត្រ និងភាពក្លាហានដែលខ្លួនទីពឹងខ្លួន អ្នកបានអនុវត្តស្មារតីនៃការមុជទឹកទីជ្រៅ ដោយផ្ទុកមនុស្សរបស់ប្រទេសចិន ប្រកបដោយភាពមធ្យ័តនិងប្រាកដប្រជា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ខិតខំតស៊ូនិងលះបង់និងឡើងដល់ចំណុចកំពូល យ៉ាងអង់អាចក្លាហាន ដែលបានបង្កើតជាគំរូសម្រាប់ការច្នៃប្រឌិតថ្មីដោយបច្ចេកវិទ្យា។

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីដំណើរនៅក្នុងលំហអវកាសអស់រយៈពេល២៣ថ្ងៃ យានរុករកនៅភពព្រះច័ន្ទChang’e-5បានដឹកសំណាកថ្មនិងដីព្រះច័ន្ទមកចុះចត ដោយសុវត្ថិភាពនៅកន្លែងចុះចត។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមនុស្សជាតិ បានបញ្ចប់ការយកសំណាកនិងត្រឡប់មកពីភពព្រះច័ន្ទ បន្ទាប់ពីខកខានជាង៤០ឆ្នាំមក។ លោក Xi Jinping បានកោតសរសើរថា រយៈពេល ១៧ ឆ្នាំកន្លងមកនេះ បុគ្គលិកទាំងអស់ដែលចូលរួមក្នុងបេសកកម្មសិក្សាស្រាវជ្រាវ និងសាងសង់គម្រោងរុករកនៅលើភពព្រះច័ន្ទ បានផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវស្មារតីរុករកនៅភពព្រះច័ន្ទ ប្រកបដោយភាពក្លាហាន សហការជម្នះឧបសគ្គនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយឡើងដល់ចំណុចកំពូលនៃបច្ចេកវិទ្យាថ្មីឥតឈប់ឈរ វាគឺជារឿងគួរឱ្យអបអរសាទរនិងធ្វើឱ្យមនុស្សគ្រប់គ្នាស្ងប់ចិត្ត។

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យានអវកាសShenzhou-12 បានត្រូវបាញ់បង្ហោះដោយជោគជ័យ។ លោកXiJinpingយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាព និងអនុវត្តបេសកកម្មរបស់អវកាសយានិកទាំង៣រូប។ ពីរបីថ្ងៃក្រោយមក លោកបានអញ្ជើញទៅមជ្ឈមណ្ឌលគ្រប់គ្រង ការហោះហើរអវកាសក្រុងប៉េកាំងតេទូរស័ព្ទ លោកបានលើកចិត្តថា អ្នកទាំងអស់ជាតំណាងនៃអ្នកតស៊ូដើម្បីបុព្វហេតុអវកាសចិន ក្នុងយុគសម័យថ្មី សង្ឃឹមថាគ្រប់គ្នាអាចសហការយ៉ាងជិតស្និទ្ធ និងបញ្ចប់ការងារដោយជោគជ័យ៕

វិទ្យុមិត្តភាពកម្ពុជាចិន