(ប្រាស៊ីលីយ៉ា)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងប្រធានាធិបតីប្រេស៊ីល លោក លូដា ដាស៊ីលវ៉ា នៅថ្ងៃចន្ទសបា្ដហ៍នេះបានរួមគ្នារិះគន់ ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើវេណេស៊ុយអេឡា ជាមួយការរំពឹងថាកិច្ចប្រជុំកំពូលអាមេរិកខាងត្បូង ក្នុងទីក្រុងប្រាស៊ីលីយ៉ា នឹងជំរុញឱ្យមានការដក ទណ្ឌកម្មនេះចេញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងជំនួបស្វាគមន៍លោក ម៉ាឌូរ៉ូ នៅឯទីក្រុងប្រាស៊ីលីយ៉ា លោក ម៉ាឌូរ៉ូ បានចាត់ទុកថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជារឿងហួសហេតុ ហើយក៏បានរិះគន់ទីក្រុង វ៉ាស៊ីនតោនផងដែរ ចំពោះការបដិសេធទទួលស្គាល់ភាពស្របច្បាប់របស់មេដឹកនាំវេណេស៊ុយអេឡារូបនេះ ដែលសេតវិមានចាត់ទុកថាជាជនផ្ដាច់ការម្នាក់។ ថ្លែង ប្រាប់លោក ម៉ាឌូរ៉ូ លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលជារឿងសំខាន់ពីដំណើរទស្សនកិច្ចរបស់លោក ម៉ាឌូរ៉ូ នោះគឺជាការចាប់ផ្ដើមនៃការវិលត្រឡប់មក វិញរបស់លោក ម៉ាឌូរ៉ូ»។

គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសប្រេស៊ីលជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៥មក ក្នុងគោលដៅស្វែងរកការស្ដារឡើងវិញនូវ ទំនាក់ទំនាក់ជាមួយបណ្ដាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង មុនប្រធានាធិបតីក្នុងតំបន់នេះ ១១រូប ជួបប្រជុំគ្នាក្នុងទីក្រុងប្រាស៊ីលីយ៉ា នៅថ្ងៃអង្គារសប្ដាហ៍នេះ៕