(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ប៉ូលិសហូឡង់ ឃាត់ខ្លួនសកម្មជនការពារបរិស្ថានច្រើនជាង ១,៥០០នាក់ ក្នុងបាតុកម្មតវ៉ា

២៖ រុស្ស៉ី អះអាងថាស្ទាក់បំផ្លាញមីស៊ីល Storm Shadow ចំនួន ២គ្រាប់ ដែលអង់គ្លេសផ្ដល់ឱ្យអ៊ុយក្រែន

៣៖ មនុស្សម្នាក់ស្លាប់ ក្នុងការវាយប្រហារដោយយន្ដហោះដ្រូនទ្រង់ទ្រាយធំ របស់រុស្ស៉ី លើទីក្រុងកៀវ

៤៖ ចិន ថានឹងប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយ សម្រាប់ជម្លោះអ៊ុយក្រែន

៥៖ តេហេរ៉ង់ ចោទបកទៅលោក ហ្សេលេនស្គីវិញថាកំពុងប្រើអ៉ីរ៉ង់ ជាឈ្នាន់ចង់បានជំនួយពីលោកខាងលិច

៦៖ ការបោះឆ្នោតប្រធានាធិបតីតួកគី ជុំទី២ ចាប់ផ្ដើមហើយ