(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៉ីប្រាប់អាមេរិក៖ កុំចេះមកស្តីប្រដៅទីក្រុងមូស្គូ អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ

២៖ អាល្លឺម៉ង់ទទួលបានសំណើពីអ៊ុយក្រែន សុំឱ្យផ្គត់ផ្គង់មីស៉ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានដល់៥០០គីឡូម៉ែត្រ

៣៖ ចិនចល័តនាវាផ្ទុកយន្តហោះចម្បាំង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ អមដំណើរដោយនាវាយោធា២គ្រឿងទៀត

៤៖ អ៉ីរ៉ាក់ ដាក់ចេញនូវគម្រោងសាងសង់ផ្លូវគោគ និងផ្លូវដែក តម្លៃ ១៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់ជាមួយតំបន់អាស៉ី និងអឺរ៉ុប

៥៖ បទឈប់បាញ់ធ្វើឲ្យការប្រយុទ្ធគ្នានៅស៊ូដង់ថមថយ ប៉ុន្តែធូរស្រាលតិចតួចប៉ុណ្ណោះចំពោះដំណើរការផ្តល់ជំនួយមនុស្សធម៌

៦៖ លោក គីស៉ីដា ថាមានឆន្ទៈជួបលោក គីម ជុងអ៊ុន ជុំវិញបញ្ហាពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ជំរិតនៅកូរ៉េខាងជើង អំលុងទសវត្សរ៍១៩៦០ និង១៩៧០