(ប៉េកាំង)៖ យប់ថ្ងៃទី ២៥ ខែឧសភា វេទិកា Zhongguancun ឆ្នាំ២០២៣ បានបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jingping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ។ លោក Xi Jingping បានមានប្រសាសន៍ថា៖ «មនុស្សជាតិបើចង់ដោះស្រាយបញ្ហា លំបាកដែលប្រឈមរួមក្នុងការអភិវឌ្ឍ ត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការបើកទូលាយការចែករំលែក»

ភូមិ ជុងក្វាន់ឈួន/中关村/ Zhongguancun ពីដើមជាភូមិតូចមួយស្ថិតនៅភាគពាយ័ព្យក្រុងប៉េកាំង។ តាមរយៈការអភិវឌ្ឍនៃវិស័យអេឡិកត្រូនិក ភូមិនេះបានក្លាយជាតំបន់ពាណិជ្ជកម្មអេឡិកត្រូនិកដ៏ល្បីឈ្មោះរបស់ប៉េកាំង។ហេតុអ្វីថាភូមិនេះមិនធម្មតា? ព្រោះយុវជនចិនដែលហ៊ានសាកល្បង បានជួបជុំគ្នានៅទីនេះបង្កើតអាជីព បង្កើតក្រុមហ៊ុនសេវាបច្ចេកវិទ្យានៅទីនេះ តាំងពីរាប់សិបឆ្នាំមុនរហូតដល់បច្ចុប្បន្ន ។ បានជំរុញឱ្យភូមិនេះប្រែក្លាយពីតំបន់លក់ដូរទំនិញ ទៅជាចំណងផ្តល់សេវាកម្មនិងផលិតកម្មដ៏ថ្មីជឿនលឿន ខាងអ៊ីនធើណេតនិងអេឡិកត្រូនិក ភូមិនេះបង្ហាញនូវមាគ៌ាបង្កើតថ្មីរបស់ចិន ដែលសម្បូរដោយកម្លាំងរស់រវើក។

តាំងពីឆ្នាំ២០០៧មក វេទិកាជុងក្វាន់ឈួន/中关村/ Zhongguancun បានទាក់ទាញឥស្សរជនកំពូលនិងល្បីឈ្មោះ នៃវិស័យបច្ចេកទេសនិងវិទ្យាសាស្ត្រជាតិ និងអន្តរជាតិចូលរួមផ្លាស់ប្តូរផ្នត់គំនិត។ជាពិសេសនៅឆ្នាំ២០១៩ ឆ្នាំ២០២១ និងឆ្នាំ២០២៣នេះ វេទិកានេះបានទទួលលិខិតសាទរពីលោក Xi Jingping មេដឹកនាំកំពូលប្រទេសចិន។

កាលពីខែកញ្ញាឆ្នាំ២០១៣ លោក Xi Jingping បានរួមជាមួយសមាជិកផ្សេងនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្វើដំណើរតាមរថយន្តអញ្ជើញទៅដល់ភូមិជុងក្វាន់ឈួន ដើម្បីសិក្សាស្រាវជ្រាវតាមរយៈការចូលទស្សនា ប្រសិទ្ធផលនៃការច្នៃប្រឌិតថ្មីរបស់ភូមិជុងក្វាន់ឈួន។

គួរបញ្ជាក់ថា ប្រសិទ្ធផលច្នៃប្រឌិតថ្មីដែលបង្ហាញកាលនោះ គឺបច្ចេកទេសព្រីន3D គ្រឿងបរិក្ខារ IC, សម្ភារៈអេកូដែលអាចសន្សំថាមពល ផលិតផលខាងសុខាភិបាលនិងជីវសាស្ត្រជាដើម។ រយៈពេល១០ឆ្នាំបានកន្លងផុតទៅ វេទិកាជុងក្វាន់ឈួនឆ្នាំ២០២៣នេះបានតាំងបង្ហាញ ផលិតផលបច្ចេកទេសជឿនលឿនជាច្រើន ដែលជាផលិតផលរបស់ចិនដូចជា៖

* មនុស្សយន្តសេវាកម្ម AI ដែលបម្រើក្នុងផ្ទះផង មានសមត្ថភាពប្រើប្រាស់ក្នុងការជួយសង្គ្រោះជាបន្ទាន់ ពេលជួបនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរផង។ (សិក្សានិងផលិតដោយវិទ្យាស្ថានប៉េកាំងសម្រាប់បញ្ញាសិប្បនិម្មិតទូទៅ/ Beijing Institute for General Artificial Intelligence)

* មនុស្សយន្តវះកាត់សម្រាប់ប្រភេទស្មុគស្មាញ អាចផ្តល់គម្រោងធ្វើការវះកាត់ខ្នាតតូចដល់ការព្យាបាលរោគច្រើនផ្នែក រួមទាំងផ្នែកប្រព័ន្ធទឹកនោម រោគកុមារ រោគទូទៅ រោគស្ត្រីជាដើម។ (ផលិតនិងកំពុងចូលទីផ្សារសកលពីក្រុមហ៊ុនមនុស្សយន្ត ស៊ូហ្គេរី ប៉េកាំង/ Beijing Surgerii Robotics Company Limited)

* មនុស្សយន្តគូរគំនូរAI គ្រាណាមនុស្សយន្ត “មើលឃើញលោកអ្នក ក៏ចាប់ផ្តើមគូរគំនូរសិល្បៈ”។ ជាមនុស្សយន្តជំនួយ ដែលបានប្រើច្រើនក្នុងការផលិត នឹងបម្រើការក្នុងវិស័យឧស្សាហកម្មកាន់តែទូទៅ ដូចជាការជួយស្តារនីតិសម្បទាអ្នកជំងឺ ការអប់រំ ភោជនីយដ្ឋាន បណ្តាញដឹកជញ្ជូនទំនិញជាដើម។ (ផលិតកម្មរបស់ក្រុមហ៊ុនឆ្លាតវៃAOBOប៉េកាំង)

* ១.៥ម៉ែត្រការ៉េ អាចបង្កើតនិងប្រឡូកក្នុងពិភពឌីជីថលរបស់ខ្លួន។ ម៉ាស៊ីនមេVR នៅផ្ទះប្រភេទនេះជាផលិតផង មានកម្មសិទ្ធិជារបស់ក្រុមហ៊ុមចិនឈ្មោះSTEPVR ។ អាវកាក់ ស្រោមដៃនិងវ៉េនតាVRទម្ងន់ស្រាល... អ្នកដែលនិយមចូលចិត្តបច្ចេកវិទ្យាមានភាពងាយស្រួល និងសេរីភាពកាន់តែច្រើនកាន់តែច្រើនក្នុងMetaverse ដូចជាហាត់ប្រាណ លេងកម្សាន្ត ធ្វើការ សិក្សារៀន ទាក់ទងជាមួយគេ ។ល។

ក្រៅពីនេះនៅមាន រថយន្តដើរដោយអាគុយឥន្ធនៈអ៊ីដ្រូសែន “ដែលបើកតាមផ្លូវឆាប់រល័នដោយមានសុវត្ថិភាពផង ក៏ជួយបន្សុទ្ធខ្យល់ផង” រថយន្តថាមពលបៃតង ប្រព័ន្ធអគ្គិសនីស្អាត ដ្រូន កសិកម្មឆ្លាតវៃ ប្រព័ន្ធទីក្រុងអនាគតជាដើម។ ផលិតផលបច្ចេកទេសថ្មីនិងខ្ពស់ទាំងនេះមកពីក្រុមហ៊ុនជាតិនិងអន្តរជាតិ ។

ភូមិ ជុងក្វាន់ឈួន/中关村 បានក្លាយជាជាតំបន់ផលិតកម្មបច្ចេកទេសខ្ពស់ទីមួយរបស់ប្រទេសចិន ហើយក៏ជាតំបន់គំរូខាងច្នៃប្រឌិតថ្មី ដោយម្ចាស់ការថ្នាក់ជាតិទីមួយរបស់ប្រទេសចិនដែរ។ កាលពីឆ្នាំ២០១៣ មក ទីនេះមានសហគ្រាសបច្ចេកទេសថ្មី ចំនួនប្រហែល២ម៉ឺនក្រុមហ៊ុន។ ក្នុងឆ្នាំ២០២២ ជារៀងរាល់ ៥ នាទី ក្នុងទីក្រុងប៉េកាំងសហគ្រាសបច្ចេកទេសថ្មីមួយបានបង្កើតឡើង..

រយៈពេល១០ឆ្នាំកន្លងផុតទៅ សេដ្ឋកិច្ចចិនកើនឡើងយ៉ាងឆាប់រហ័ស ខណៈកម្លាំងច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់ចិនក៏កាន់តែខ្លាំងឡើង នៅពេលអនាគតនឹងចូលបម្រើការងារកាន់តែច្រើនដើម្បីឱ្យមនុស្សកាន់តែច្រើនទទួលបានជីវភាពកាន់តែល្អបវរ។ ភូមិនេះ ច្នៃប្រឌិតថ្មីមិនធម្មតាទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន