(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ លោក ហ្សេលេនស្គី៖ ជ័យជម្នះរបស់អ៊ុយក្រែន លើរុស្ស៉ី នឹងទប់ស្កាត់កុំឱ្យមានជនឈ្លានពាន នៅពេលអនាគត
២៖ រុស្ស៉ី ថាការប្រគល់ F-16 ឱ្យអ៊ុយក្រែន នឹងបង្ហាញកាន់តែច្បាស់ពី ការចូលរួមរបស់ NATO នៅក្នុងសង្រ្គាម
៣៖ ចិន កោះហៅឯកអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ដែងការតវ៉ា ជុំវិញសេចក្តីថ្លែងការណ៍របស់ G7
៤៖ អាមេរិក រិះគន់អ៉ីស្រាអែល ជុំវិញការអនុញ្ញាត ការតាំងទីលំនៅខុសច្បាប់ នៅភាគខាងជើងតំបន់ West Bank
៥៖ នាយករដ្ឋមន្រ្តីឥណ្ឌា ថាការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ជារឿងចាំបាច់ សម្រាប់ការតំណាងសំឡេងរបស់ក្រុមលោកខាងត្បូង
៦៖ កាណាដាសន្យាបន្តបណ្តុះបណ្តាលទាហានអ៊ុយក្រែន ហើយអាចនឹងរួមមានពីឡុតផងដែរ