(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងប្រឈមនូវការដោះស្រាយបញ្ហាពិតានបំណុល។ ប្រសិនប;បញ្ហានោះ មិនអាចដោះស្រាយគ្នារវាងគ្នាបានទេ ដំណើរការរដ្ឋាភិបាលសហព័ន្ធ ក៏ដូចជាដំណើរការ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងត្រូវជាប់គាំងជាមិនខានឡើយ។
សេតវិមាន និងសមាជិកគណបក្សសាធារណរដ្ឋនៅនៅក្នុងសភា កំពុងប្រឈមមុខលើការ ដោះស្រាយនូវបញ្ហាថា តើសេតវិមានដែលជាអ្នកគ្រប់គ្រងរដ្ឋាភិបាលអាមេរិកនោះ នឹងអាច អាចខ្ចីប្រាក់បានប៉ុន្មាន?
ប្រធានាធិបតីអាមេរិក លោក Joe Biden បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោង ទុកទៅកាន់ប្រទេសអូស្ត្រាលី និង Papua New Guinea ដោយសារតែការត្រូវជជែកគ្នាលើការពិភាក្សាលើបញ្ហាពិតានបំណុលនេះ ខណៈដែលសហរដ្ឋអាមេរិកនឹងអាចប្រឈមនឹងការ ដួលរលំដ៏ធំមួយប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនៅត្រឹមថ្ងៃទី១ខែមិ ថុនាឆ្នាំ២០២៣នេះទេ។
ការសម្រេចចិត្តបោះបង់ចោលដំណើរចេញក្រៅប្រទេសរបស់ លោក ចូ បៃដិន នេះ គឺនៅ បន្ទាប់ពីការព្រមាននូវ "ព្យុះសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក" ពីលោកស្រីរដ្ឋ មន្ត្រីរតនាគារអាមេរិក Janet Yellen និងពីកិច្ចប្រជុំមួយផ្សេងទៀត ជាមួយសមភាគីនៃគណ បក្សសាធារណៈរដ្ឋ ដើម្បីស្វែងរកកិច្ចព្រមព្រៀងលើពិដានបំណុលរបស់សហរដ្ឋអាមេរិក។ បញ្ហានេះជាបញ្ហាសំខាន់បំផុត ពីព្រោះបើគ្មានការបង្កើនកម្រិតបំណុលទេ រដ្ឋាភិបាលអាមេ រិកនឹងមិនអាចស៊ីញ៉េលើវិក្កយបត្ររបស់ខ្លួន ដែលនឹងក្លាយជាវិបត្តិលើកដំបូងរបស់ប្រវត្តិ សាស្ត្រនិងអាចបង្កផលវិបាកធ្ងន់ធ្ងរ។ បើសិនជាមានបញ្ហានោះកើតឡើងមែន អ្នកធ្វើការក្នុង សហព័ន្ធនឹងត្រូវផ្អាកការងារ ទីផ្សារភាគហ៊ុនរបស់ពិភបលោកនឹងត្រូវដួលរលំ និងសេដ្ឋកិច្ច អាមេរិកនឹងអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាមិនខានឡើយ។
តើពិតានបំណុលគឺជាអ្វី?
ពិតានបំណុល Debt Ceiling គឺជាទំហំកំណត់លើចំនួនប្រាក់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចខ្ចីបានដើម្បីបង់ថ្លៃសេវានានា ដូចជាសេវាសន្តិសុខសង្គម សេវាសុខាភិបាល និងសេវា យោធាជាដើម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងយកប្រាក់ចំណូលបានមកពីពន្ធ និងពីចរន្តផ្សេងៗទៀត ដូចជា ពន្ធគយជាដើម ប៉ុន្តែការចំណាយក្នុងទីបំផុតនោះ ស្រាប់តែការចំណាយនោះ មានច្រើនជាង អ្វីដែលទទួលបានជាប្រាក់ចំណូល។ ប្រការនេះហើយ បានធ្វើឱ្យរដ្ឋាភិបាលអាមេរិក ជួបប្រទះនូវកត្តា ឱនភាពដែលមានចាប់ពី ៤០០ពាន់លានដុល្លាររហូតដល់៣ទ្រីលានក្នុងមួយឆ្នាំៗ ក្នុង រយៈ ពេលទសវត្សចុងក្រោយនេះ។
ឱនភាពដែលបានបន្សល់ទុកនៅចុងឆ្នាំនេះ ទីបំផុតបានធ្វើឱ្យ សហរដ្ឋអាមេរិកប្រឈមនឹងបំណុលវណ្ឌក។ ដូច្នេះដើម្បីអាចខ្ចីប្រាក់បាន ក្រសួងរតនា គារសហរដ្ឋអាមេរិក បានចេញនូវមូលទានបត្រ Securities ដែលជា Cheque តម្រូវនូវការសង មកវិញនូវការប្រាក់។ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយកាន់តែច្រើនទៅៗ ហើយវាហួសនឹងកម្រិតដែលតម្រូវកំណត់របស់វានោះ ក្រសួងរតនាគារ នឹងមិនអាចចេញនូវមូល ទានបត្រទាំងនោះបន្ថែមទៀតបានទេ ហើយដោយសំខាន់នោះ គឺបញ្ឈប់លំហូរលុយសំខាន់ៗ ទៅក្នុងរដ្ឋាភិបាលសហព័ន្ធ។
ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក គឺជាស្ថាប័នដែលទទួលបន្ទុកនូវដែលកំណត់បំណុល ដែលបច្ចុប្បន្នមានចំនួន៣១.៤ទ្រីលានដុល្លារទៅហើយ។ ពិដានបំណុលនេះបានកើនជាង ៧៨ដងគិតចាប់តាំងពីឆ្នាំ១៩៦០នោះមក។ ពេលខ្លះ បញ្ហាពិដានបំណុលត្រូវគេឃើញថា បានផ្អាកដំណើការរដ្ឋាភិបាលមួយរយៈពេលខ្លី ហើយបន្ទាប់មកក៏បានស្ដារឡើងវិញ ក្នុង កម្រិតចំណាយឱ្យខ្ពស់ជាង ដែលជាការបង្កើនឡើងថែមទៀតវិញនូវកម្រិតពិតានបំណុល។
តើមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកមិនអាចបំពេញកិច្ចការបានដោយប្រក្រតី?
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Janet Yellen បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់សភាកាលពីខែមករាថា "ការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាល នឹង បង្កឱ្យមានគ្រោះថ្នាក់មិនអាចកែតម្រូវបាន ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចំពោះ ជីវភាពរស់នៅរបស់ប្រជាជនអាមេរិកាំងទាំងអស់ និងក៏ចំពោះស្ថិរភាពហិរញ្ញវត្ថុពិភពលោក" ផងដែរ។
បើសិនជាមានបញ្ហានោះមែន វិនិយោគិន នឹងត្រូវបាត់បង់ជំនឿលើប្រាក់ដុល្លារអាមេរិក ដែល នឹងបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងឆាប់រហ័ស ការកាត់បន្ថយការងារ នឹងអាចកើតមាន យ៉ាងលឿន ហើយរដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងមិនមានមធ្យោបាយដើម្បីបន្តសេវាកម្ម របស់ខ្លួនទាំងអស់នោះបានឡើយ។ នៅជាមួយគ្នានោះទៀត អត្រាប្រាក់កម្ចីទិញផ្ទះ នឹងអាចកើនឡើង និងធ្វើឱ្យដូលរលំទីផ្សារលំនៅដ្ឋាន។
ហេតុអ្វីបានជាបំណុលអាមេរិកកើនឡើងខ្ពស់?
បំណុលរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅពេលដែលរដ្ឋាភិបាលចំណាយប្រាក់កាន់តែច្រើន ខណៈការរកប្រាក់ចំណូលមានកម្រិតទាបជាង។ បំណុលបានចាប់ផ្តើមកើន ឡើងនៅ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីការកាត់បន្ថយពន្ធដ៏ធំក្នុងអតីតជំនាន់លោកប្រធា នាធិបតី Ronald Reagan ។ បើគ្មានប្រាក់ចំណូលពន្ធច្រើនទេ រដ្ឋាភិបាល នឹងត្រូវខ្ចីប្រាក់បន្ថែមទៀតដើម្បីធ្វើការចំណាយ។
ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ការបញ្ចប់នៃសង្រ្គាមត្រជាក់បានអនុញ្ញាតឱ្យរដ្ឋាភិបាលអា មេរិកកាត់បន្ថយការចំណាយលើវិស័យការពារជាតិ ហើយសេដ្ឋកិច្ចដែលរីកចម្រើននាពេលនោះ បាននាំឱ្យប្រាក់ចំណូលពន្ធបានកើនឡើង។ ប៉ុន្តែបន្ទាប់មកនៅដើមទសវត្សរ៍ឆ្នាំ២០០០ ទីផ្សារ Dotcom Bubble បានផ្ទុះឡើង ដែលនាំទៅរកវិបត្តិសេដ្ឋកិច្ច។ អតីតប្រធានាធិបតីអាមេរិក លោក George W Bush បានកាត់បន្ថយពន្ធពីរដងគឺក្នុងឆ្នាំ២០០១ និងឆ្នាំ២០០៣ ហើយបន្ទាប់មក យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន បានបង្កើនការចំណាយច្រើនរហូតដល់ជិត៦ទ្រីលានលានដុល្លារ ក្នុងអំឡុងពេលនៃសង្រ្គាម។
ក្រោយមកទៀតនៅពេលដែលវិបត្តិសេដ្ឋកិច្ចដ៏ធំឆ្នាំ 2008 បានចាប់ផ្តើម, រដ្ឋាភិបាលអាមេរិក ត្រូវបង្កើនការចំណាយដើម្បីជួយធានាលើដំណើការធនាគារនានា និងបង្កើនកិច្ចការសេវាសង្គម ខណៈដែលអត្រាគ្មានការងារធ្វើបានកើនឡើងដល់១០%។ ក្រោយមកនៅក្នុងឆ្នាំ ២០១៧ នៅពេលដែលអត្រាគ្មានការងារធ្វើបានត្រលប់ទៅកម្រិតមុនវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន ការកាត់បន្ថយពន្ធដ៏ធំមួយ ត្រូវបានអនុម័តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Donald Trump ។ បំណុលបានកើនឡើង ៧.៨ ទ្រីលានដុល្លារ ខណៈពេលដែលលោក ដូណាល់ ត្រាំ បានកាន់តំណែង។ បន្ទាប់ពីនោះមកស្ថានការណ៍ផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ បានកើតឡើង។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុម័តនូវវិក័យប័ត្រជំរុញទឹកចិត្តពលរដ្ឋជាបន្តបន្ទាប់ ដើម្បីទូទាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតនៃជំងឺរាតត្បាតនោះ ដែលនៅទីបំផុតមាន ចំនួនសរុប៥ទ្រីលានដុល្លារ។
ហេតុអ្វីបានជាសភាមិនតម្លើងពិតានបំណុល?
នៅថ្ងៃទី២៦ ខែមេសា គណបក្សសាធារណរដ្ឋបានអនុម័តវិក័យប័ត្រមួយនៅក្នុងសភាតំណាងរាស្ត្រ ដែលតម្លើងពិដានបំណុលចំនួន១.៥ទ្រីលានដុល្លារ ប៉ុន្តែបានកំណត់ចំនួន ៤.៨ ទី្រលានដុល្លារក្នុងការកាត់បន្ថយការចំណាយក្នុងរយៈពេលមួយទសវត្សរ៍។ ដោយទទួលបានការកំណត់នោះហើយ គណបក្សប្រជាធិបតេយ្យបានបដិសេធក្នុងការចរចាកាត់បន្ថយការចំណាយលើពិតានបំណុល។ សមាជិកសភា បានតវ៉ាថា គណបក្សសាធារណរដ្ឋគួរតែ លើកឡើងនូវការកាត់បន្ថយប្រាក់ចំណាយនោះក្នុងការចរចាបញ្ហាថវិកា។
នៅពេលនេះ ដោយសារតែភាគីទាំងសងខាងមិនមានការផ្លាស់ប្តូរនូវជំហរសម្បទានដាក់ គ្នាទៅវិញទៅមក ការជាប់គាំងបន្តត្រូវគេរំពឹងថាអាចនាំសេដ្ឋកិច្ចអាមេរិកកាន់ខិតទៅជិត គ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធលោក ចូ បៃដិន បានថ្លែងបង្ហាញនូវទំនុកចិត្តថា នឹងអាចមានកិច្ចព្រមព្រៀងគ្នាឆាប់ៗខាងមុខនេះជាមួយនឹងមេដឹកនាំមកពីគណបក្សសាធារណរដ្ឋ ដើម្បីបញ្ចៀសវិបត្តិបំណុល ដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរ ។
លោក ចូ បៃដិន និងអ្នកដឹកនាំក្នុងសភា Congress ក៏ដូចជាប្រធានសភាតំណាងរាស្ត្រ លោក Kevin McCarthy បានជួបទល់មុខគ្នាពីរលើកមកហើយ ដើម្បីព្យាយាមធ្វើយ៉ាងណាឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ដើម្បីដំឡើងពិតានកម្ចីរបស់សហរដ្ឋអាមេរិក និងដើម្បីអនុញ្ញាតឲ្យសហរដ្ឋអាមេរិកអាចទូទាត់បំណុលចាស់របស់ខ្លួនដែលកំពុងជំពាក់។
រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានព្រមានក្នុងពេលនេះដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនអាចបំពេញការងាររបស់ខ្លួនបានឡើយចាប់ពីដើមខែមិថុនា នោះទៅ ដោយសារតែបញ្ហាបំណុលនេះគ្រាដែលការិយាល័យថវិកាសភាខុនតំណាងរាស្ត្របានព្យាករណ៍ថា នឹងចាប់ផ្ដើមកើតមាននៅថ្ងៃទី១៥ មិថុនា ។
លោក ចូ បៃដិន មុនដំណើររបស់លោកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុនកាល ពីថ្ងៃពុធទី១៧ឧសភា បានថ្លែងបញ្ជាក់ថា មុនពេលដែលលោកបានចាកចេញទៅនេះ លោកនឹងសូមនិ យាយខ្លះពាក់ព័ន្ធនឹងការជជែកគ្នាលើបញ្ហាពិតានបំណុលនេះជាមួយបណ្តាអ្នកដឹកនាំក្នុងរដ្ឋសភា។ លោកបានថ្លែងថា លោកនឹងមេដឹកនាំទាំង៤ក្នុងរដ្ឋសភា មានការជួបពិភាក្សាគ្នា បានផ្លែផ្កាកាលពីម្សិលមិញ ដោយម្នាក់ៗបាននិយាយអំពីអ្វីដែលសហរដ្ឋអាមេរិកនឹងប្រឈម។
លោកបានថ្លែងបញ្ជាក់នូវទំនុកចិត្តថានឹងមានការយល់ស្របគ្នាលើបញ្ហាថវិកានេះ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកនឹងមិនដូលរលំនោះទេ និងលោកសង្ឃឹមថានឹង មនកិច្ច ព្រមព្រៀងជាមួយគ្នាមួយនៅពេលដែលលោកនឹងវិលត្រឡប់មកវិញ និងលោកសន្យាព្យា យាមកាត់បន្ថយការធ្វើដំណើរចេញទៅក្រៅប្រទេសនេះឱ្យបានខ្លី ដើម្បីប្រញាប់ឱ្យមានចរចា យល់ស្របចុងក្រោយ និងដើម្បីការមានលទ្ធភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាន ជាមួយមេដឹកនាំភាគច្រើនក្នុងរដ្ឋសភា។ លោកបានថ្លែងបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជាប្រ ទេសដែលជំពាក់បំណុលនោះទេ គឺសហរដ្ឋអាមេរិកនឹងចេញប្រាក់សងទៅវិញ និងលោកថា សហរដ្ឋអាមេរិកមិនដួលរលំលើបញ្ហាពិតានបំណុលនោះឡើយ។
ប្រធានសភាតំណាងរាស្ត្រលោក Kevin McCarthy បានថ្លែងបញ្ជាក់ចុងក្រោយទៀតថា ពេល វេលាកាន់តែសល់ពេលខ្លីណាស់ ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា នឹងអាចមានកិច្ចសហការគ្នាដើម្បីឈានទៅរកកិច្ចព្រមព្រៀងដោះស្រាយលើបញ្ហាដំឡើងកម្រិតពិតានបំណុលនោះ៕