(ព្រុចស៊ែល)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ក្នុងការថែទាំសុខភាពសាធារណៈ ដោយនិយាយថាទិន្នន័យដែល AI ប្រើដើម្បីធ្វើការសម្រេចចិត្តអាចមានភាពលំអៀង ឬប្រើប្រាស់ខុស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនសាទរចំពោះសក្តានុពល និងភាពរីកចម្រើនរបស់ AI ប៉ុន្តែមានការព្រួយបារម្ភអំពីរបៀបដែលវាអាចត្រូវបានប្រើ ដើម្បីកែលម្អការទទួលបានព័ត៌មានអំពីសុខភាពជាឧបករណ៍គាំទ្រការសម្រេចចិត្ត និងកែលម្អការថែទាំផ្នែករោគវិនិច្ឆ័យ។

អង្គការ WHO បាននិយាយថា ខ្លួនមានការសាទរចំពោះសក្តានុពល និងភាពរីកចម្រើនរបស់ AI ប៉ុន្តែមានការព្រួយបារម្ភអំពីរបៀបដែលវានឹងត្រូវបានប្រើ ដើម្បីកែលម្អលទ្ធភាពទទួលបានព័ត៌មានសុខភាព ជាឧបករណ៍គាំទ្រការសម្រេចចិត្ត និងដើម្បីកែលម្អការថែទាំផ្នែករោគវិនិច្ឆ័យ។

អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យដែលប្រើដើម្បីបណ្តុះបណ្តាល AI អាចមានភាពលំអៀង និងបង្កើតព័ត៌មានបំភាន់ ឬមិនត្រឹមត្រូវ ហើយគំរូអាចត្រូវបានប្រើប្រាស់ខុសដើម្បីបង្កើតព័ត៌មានមិនពិត។

ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះបាននិយាយទៀតថា វាជា «ការចាំបាច់» ដើម្បីវាយតម្លៃហានិភ័យនៃការប្រើប្រាស់ឧបករណ៍គំរូភាសាធំ (LLMs) ដែលបង្កើតឡើងដោយក្រុមហ៊ុន ChatGPT ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាពមនុស្ស និងការពារសុខភាពសាធារណៈ។

ការព្រមាននេះបានកើតឡើងនៅពេលដែលកម្មវិធីបញ្ញាសិប្បនិមិត្ តកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយបានរំលេចនូវបច្ចេកវិទ្យា ដែលអាចគាំទ្រដល់ដំណើរការអាជីវកម្ម និងសង្គម៕