(បាងកក)៖ ការរាប់សន្លឹកឆ្នោតបឋមនៅប្រទេសថៃគិតត្រឹមម៉ោង១១ និង៥២នាទីយប់នេះ គណបក្សឆ្ពោះទៅមុខ (MFP) បាននាំមុខគេក្នុងសំឡេងអាសនៈសម្រាប់គណបក្ស ខណៈគណបក្សភឿថៃនាំមុខគេក្នុងសម្លេងសម្រាប់បេក្ខជនក្នុងមណ្ឌល។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
បើតាមលទ្ធផលនៃការរាប់លទ្ធផលសន្លឹកឆ្នោតគិតត្រឹមម៉ោងនេះ៖
១៖ គណបក្សឆ្ពោះទៅមុខ (MFP) មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល១១២អាសនៈ និងសំឡេងសម្រាប់គណបក្ស៣៨អាសនៈ។
២៖ គណបក្សភឿថៃ មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល១១៤អាសនៈ និងសំឡេងសម្រាប់គណបក្ស៣០អាសនៈ។
៣៖ គណបក្ស Bhumjaithai មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល៦៤អាសនៈ និងសំឡេងសម្រាប់គណបក្សអាសនៈ។
៤៖ គណបក្ស Palang Pracharath មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល៣៩អាសនៈ និងសំឡេងសម្រាប់គណបក្ស២អាសនៈ។
២៖ គណបក្ស United Thai Nation របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា មានសំឡេងសម្រាប់បេក្ខជនក្នុងមណ្ឌល២៤អាសនៈ និងសំឡេងសម្រាប់គណបក្ស១២អាសនៈ។
គួរបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសថៃគឺជាប្រព័ន្ធបែបចម្រុះ ពោលតំណាងរាស្ត្រ៣៥០រូបក្នុងចំណោម៥០០រូប ត្រូវបានបោះឆ្នោតជ្រើងរើសតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌ ដោយមណ្ឌលមួយត្រូវមានតំណាងរាស្ត្រម្នាក់។ ចំណែកសមាជិក១៥០រូបផ្សេងទៀត ត្រូវបានបោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ ដោយគិតទៅតាមបញ្ជីបេក្ខជនរបសើគណបក្សនយោបាយនៅក្នុងក្របខ័ណ្ឌជាតិ៕