(កៀវ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារទីតាំងរបស់ទាហានរុស្ស៊ីនៅតាមបណ្តោយចម្ងាយប្រហែល ១០០គីឡូម៉ែត្រ នៃជួរមុខទីក្រុងរុករករ៉ែ Soledar ក្បែរទីក្រុង Pakhmut ភាគខាងកើតអ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីដណ្តើមបានកាលពីខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។
នៅពេលដែលការរំពឹងទុកកើនឡើងសម្រាប់ការវាយលុករបស់អ៊ុយក្រែន ក្នុងគោលបំណងជំរុញកងកម្លាំងរបស់ទីក្រុងមូស្គូចេញពីទឹកដីដែលពួកគេ អនុរដ្ឋមន្ត្រីការពារជាតិ លោក Hana Malyar បានបញ្ជាក់របាយការណ៍មុននេះថា កងកម្លាំងអ៊ុយក្រែននៅ Bakhmut មានការរីកចម្រើនមួយចំនួននៅក្បែរនោះ ប៉ុន្តែការជំរុញដ៏ទូលំទូលាយហាក់ដូចជាបានធ្លាក់ចុះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបើកការវាយប្រហារ២៦លើក ដោយប្រើទាហានជាង ១,០០០នាក់ និងរថក្រោះរហូតដល់ ៤០គ្រឿងលើទីក្រុង Solidar កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងតំបន់មួយទាហានរុស្ស៊ីបានដកថយទៅ «ទីតាំងអំណោយផលជាង» នៅជិតអាងស្តុកទឹកភាគពាយព្យនៃទីក្រុង Bakhmut។
ការវាយប្រហារលើទីក្រុង Solidar នៅភាគខាងជើងនៃទីក្រុង Bakhmut ហាក់ដូចជាមានការបញ្ជាក់របាយការណ៍ពីកងកម្លាំងស៊ីឈ្នួល Wagner ដែលថា ទីក្រុងកៀវកំពុងបើកការវាយលុករបស់ខ្លួនលើផ្នែកខាងជើង និងខាងត្បូងនៃទីក្រុង ដោយមានគោលបំណងឡោមព័ទ្ធទីក្រុងនេះ។ កាលពីដើមសប្តាហ៍នេះ អង្គភាពអ៊ុយក្រែនមួយបានអះអាងថា បានកម្ចាត់កងវរសេនាតូចរុស្ស៊ីមួយនៅភាគនិរតីនៃទីក្រុង Bakhmut ក្នុងការឈានទៅមុខដ៏ធំបំផុតរបស់អ៊ុយក្រែនក្នុងរយៈពេលប្រាំមួយខែ។
ថៅកែទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បាននិយាយថា កងការពារដែលការពារដោយកងទ័ពធម្មតាកំពុងដួលរលំ ដែលធ្វើឲ្យមុខទីតាំងក្រុមទាហានរបស់លោកនៅក្នុងទីក្រុងកំពុងប្រឈមនឹងហានិភ័យ។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបដិសេធ៕