(ប៉េកាំង)៖ ព្រឹកថ្ងៃទី៨ខែឧសភា លោកXiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយប្រតិភូដែលចូលរួមមហាសន្និបាតមិត្តភាព នៃសមាគមជនជាតិចិននិងអាណិកជនចិនពិភពលោកលើកទី១០ នៅវិមានសភាប្រជាជនក្រុងប៉េកាំងព្រមទាំងតំណាង ឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកទាំងអស់គ្នា ក៏ដូចជាសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ ចំពោះជនជាតិចិននិងអាណិកជនចិនលើពិភពលោក ។

លោក Shi Taifeng សមាជិកការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងរណសិរ្សរួបរួមនៃមជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតដែលធ្វើឡើងនៅព្រឹកថ្ងៃដដែល ។ លោកបានលើកឡើងថា សង្ឃឹមជនជាតិចិននិងអាណិកជនចិនទាំងឡាយ នៅនាយសមុទ្រពួតដៃគ្នា ដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ស្របតាមទស្សនៈបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ សកម្មជំរុញសន្តិភាពពិភពលោកនិងមេត្រីភាព រវាងចិននិងបរទេសដើម្បីចារទំព័រថ្មីក្នុងដំណើរថ្មី នៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ និងការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

វិទ្យុមិត្តភាពកម្ពុជាចិន