(ប៉េកាំង)៖ ថ្ងៃទី៦ ខែឧសភា ក្រុមហ៊ុនសេវាកម្មផ្សាយបន្តផ្ទាល់អូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ OBS និង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហៅកាត់ CMG បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបតិ្តការនៅក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផ្សាយបន្តផ្ទាល់ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសតាមសេចក្តីអញ្ជើញជាផ្លូវការ ។ ភាគីទាំងពីរនឹងបង្កើតយន្តការសហប្រតិបតិ្តការក្នុងរយៈពេលយូរ រួមគ្នាជំរុញការផ្សព្វផ្សាយស្មារតីអូឡាំពិកយ៉ាងទូលំទូលាយ ។ លោក Bach ប្រធាននៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា។
លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដៃគូល្អ ដែលអាចជឿទុកចិត្តបានរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានក្លាយជា ពាណិជ្ជករផ្សាយបន្តផ្ទាល់ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសតាមសេចក្តីអញ្ជើញ ហើយនឹងចាត់បញ្ជូនក្រុមផ្សាយបន្តផ្ទាល់ ដែលមានសមាជិកលើសពី២ពាក់នាក់ ដើម្បីផ្តល់កម្មវិធីកីឡាអូឡាំពិកដ៏ល្អឥតខ្ចោះ ដល់ទស្សនិកជនរាប់រយលាននាក់នៅទូទាំងពិភពលោក។
លោក Bach បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដៃគូប្រព័ន្ធសារព័ត៌មានដ៏សំខាន់បំផុត នៅទូទាំងពិភពលោករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ការគាំទ្ររបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍចលនាអូឡាំពិក ។ លោករំពឹងទុកថា ឆ្លងតាមរយៈសេវាកម្មសោតទស្សន៍ នៃការប្រកួតកីឡាអូឡាំពិកដ៏ល្អបំផុត អាចបង្ហាញពីភាពទាក់ទាញដ៏ពិសេស នៃវិញ្ញាសារកីឡាទាំងនេះទៅកាន់ទស្សនិកជន ជាពិសេសគឺយុវជននៅទូទាំងពិភពលោក ក៏ដូចជាធ្វើឱ្យគុណតម្លៃអូឡាំពិក ស្តីពីភាពមិនធម្មតា មិត្តភាពនិងការគោរព មិនបែងចែកព្រំដែននិងជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន៕
វិទ្យុមិត្តភាពកម្ពុជាចិន