Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះករណីបាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ផ្តាច់ជីវិតមនុស្ស៩នាក់ ខណៈខ្មាន់កាំភ្លើងត្រូវប៉ូលិសបាញ់សម្លាប់ (Video inside)

07-05-2023 10:01

(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ ហើយសម្លាប់មនុស្ស៩នាក់ ព្រមទាំងបង្កឱ្យ​របួស៧នាក់ផ្សេងទៀត នៅឯផ្សារទំនើបដ៏មមាញឹកមួយកន្លែង ស្ថិតក្នុងទីក្រុងមួយ នៃរដ្ឋតិចសាស់ (Texas) កាលពី​ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក)។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។

លោក ប្រាយអ៊ែន ហាវី (Brian Harvey) ដែលជាស្នងការប៉ូលិសទីក្រុង អាល់លែន (Allen) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ខ្មាន់កាំភ្លើងម្នាក់នោះ ដែលអាជ្ញាធរជឿថាបានធ្វើសកម្មភាពតែម្នាក់ឯង គឺត្រូវបានមន្រ្តីប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីរូបគេបានបើកការវាយប្រហារ នៅក្រៅផ្សារទំនើប Allen Premium Outlets ដែលស្ថិតក្នុងទីក្រុង Allen នៃរដ្ឋ Texas។ យោងតាមអង្គការ Gun Violence Archive មកទល់​ឥឡូវ ក្នុងឆ្នាំ២០២៣នេះ ករណីបាញ់ប្រហារដែលមានមនុស្សស្លាប់ និងរបួសចាប់ពី៤នាក់ឡើងទៅ នៅសហរដ្ឋអាមេរិក គឺបានកើនដល់ជិត២០០ករណី​ហើយ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប៉ូលិសនៅរដ្ឋ Texas ទើបតែបានចាប់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យពីបទបាញ់សម្លាប់ អ្នកជិតខាងរបស់ខ្លួនចំនួន៥នាក់ ក្នុងនោះរួមមានទាំងក្មេងអាយុ៩ឆ្នាំម្នាក់ផងដែរ ក្រោយប្រតិបត្តិការតាមប្រមាញ់រុករករបស់អាជ្ញាធរ អស់រយៈពេល៤ថ្ងៃ៕