(ជីណាន)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្ស៥នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីមានការផ្ទុះរោងចក្រគីមីមួយក្នុងទីក្រុង Liaocheng នៃខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣។
ឧបទ្ទវហេតុនេះបានកើតឡើង នៅព្រឹកថ្ងៃចន្ទនៅក្នុងតំបន់ផលិតអ៊ីដ្រូសែន peroxide របស់ក្រុមហ៊ុន Luxi Chemical Group ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។ មនុស្សម្នាក់នៅបន្តបាត់ខ្លួន ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅមិនទាន់បិទបញ្ចប់។
ភ្លើងនៅកន្លែងកើតហេតុត្រូវបានពន្លត់។ ចំណែកឯមូលហេតុនៃឧបទ្ទវហេតុខាងលើមិនទាន់ត្រូវបានអជ្ញាធរបញ្ជាក់បាននៅឡើយទេ៕