(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ហ្សេលេនស្គី ថា បើរុស្ស៉ីបានចូលដល់ការិយាល័យពេលដែលសង្រ្គាមផ្ទុះឡើងដំបូង លោកនឹងប្រយុទ្ធដល់ដង្ហើមចុងក្រោយ ហើយលោកមានកាំភ្លើងនៅជាប់ខ្លួន ប៉ុន្តែមិនមែនទុកសម្រាប់បាញ់សម្លាប់ខ្លួនឯងទេ
២៖ ប្រជាជនអ៊ូសបេគីស្ថាន បោះឆ្នោតលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងពន្យាររយៈពេលកាន់អំណាចរបស់ប្រធានាធិបតី
៣៖ អាមេរិកចេញមុខរិះគន់និងព្រមានចិន ក្រោយនាវាឆ្មាំសមុទ្រចិននិងហ្វីលីពីន ប៊ិះប៉ះគ្នានៅសមុទ្រចិនខាងត្បូង
៤៖ UN បញ្ជាក់ថា តាលីបង់មិនត្រូវបានអញ្ជើញទៅកាន់កិច្ចប្រជុំ UN ស្តីពីអាហ្វហ្កានីស្ថាន នៅទីក្រុងដូហា ឡើយ
៥៖ ប្រធានាធិបតីហ្វីលីពីន ចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការពង្រឹងចំណងទាក់ទង ចំពោះមុខភាពតានតឹងជាមួយចិន
៦៖ មនុស្ស១១នាក់ស្លាប់ ក្រោយមានហេតុការណ៍លេចធ្លាយឧស្ម័ននៅរដ្ឋ Punjab ប្រទេសឥណ្ឌា