(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ហ្សេលេនស្គី ស្នើសុំជំនួយពីលោក ស៊ី ជិនពីង ទាក់ទងនឹងកុមារអ៊ុយក្រែនត្រូវបានចាប់ពង្រត់ទៅរុស្ស៉ី

២៖ មន្ត្រីរុស្ស៉ី អះអាងថា រោងចក្រស្ដុកប្រេងមួយ ក្នុងតំបន់គ្រីមៀ រងការវាយប្រហារដោយយន្ដហោះដ្រូន

៣៖ អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ឯកភាពគ្នាបើកស្ថានទូតឡើងវិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ

៤៖ អាមេនី-អាស៊ៃបៃហ្សង់ នឹងបើកកិច្ចពិភាក្សារកដំណោះស្រាយសន្តិភាព នៅក្នុងទីក្រុងវ៉ាស៉ីនតោន

៥៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង មុនកិច្ចប្រជុំកំពូល G7, នេះបើតាម Kyodo

៦៖ បេសកជន UN មើលឃើញថាភាគីជម្លោះនៅស៊ូដង់ កាន់តែបើកចំហរចំពោះកិច្ចចរចា