(ឡុងដ៍)៖ ប្រទេសបារាំងបានបង្កើនការការពារព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយនឹងការដាក់ពង្រាយមន្ត្រីប៉ូលីសចំនួន ១៥០នាក់ ចំពេលមានការកើនឡើងនៃជនចំណាកស្រុកដែលចាកចេញពីប្រទេសលីប៊ី និងទុយនីស៊ី ដើម្បីឆ្លងចូលទៅក្នុងប្រទេស តាមប្រទេសអ៊ីតាលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
ជនចំណាកស្រុកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដោយប្រើប្រាស់ទីក្រុងព្រំដែន Ventimiglia របស់ប្រទេសអ៊ីតាលី ដើម្បីចូលប្រទេសបារាំង ឆ្លងកាត់តាមភ្នំ ឬហែលទឹកចម្ងាយខ្លីទៅកាន់ទីក្រុង Menton របស់បារាំង។
ជនចំណាកស្រុកជិត ៤០,០០០នាក់បានឆ្លងសមុទ្រមេឌីទែរ៉ាណេចូលទៅក្នុងប្រទេសអ៊ីតាលី ពីអាហ្វ្រិកខាងជើងនៅឆ្នាំនេះ កើនឡើងពី ៩,៥០០នាក់ក្នុងឆ្នាំ២០២២។
ភាគច្រើននៃការមកដល់គឺចាកចេញពីប្រទេសលីប៊ី និងទុយនេស៊ី ដោយកន្លែងចុងក្រោយនេះបម្រើជាច្រកចេញសម្រាប់ជនចំណាកស្រុក មកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។
នៅឆ្នាំនេះជនចំណាកស្រុកចំនួន ៦៦១នាក់បានលង់ទឹកស្លាប់ ខណៈពេលដែលព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ ដែលជារឿយៗនៅលើធុងដែកតូចៗ។
នៅពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ច និងគ្រោះរាំងស្ងួតបានបំផ្លាញផ្នែកធំនៃទ្វីបអាហ្រ្វិក អាជ្ញាធរអ៊ីតាលីបារម្ភថា ចំនួនការធ្វើចំណាកស្រុកអាចកើនឡើងបន្ថែមទៀត ដោយប្រទេសបារាំងបានពង្រឹងការការពារព្រំដែនរបស់ខ្លួននៅភាគខាងត្បូងជាមុន៕