(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ UN: ឥណ្ឌា នឹងវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើ ពិភពលោក ក្នុងសប្ដាហ៍នេះ

២៖ សហរដ្ឋអាមេរិក ថាគូភាគីជម្លោះនៅស៊ូដង់ យល់ព្រមទទួលយកបទឈប់បាញ់ រយៈពេល ៧២ម៉ោង

៣៖ រុស្ស៉ី ព្រមានជាថ្មីថា ហានិភ័យនៃការប្រឈមមុខនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក បន្តកើនឡើងជាលំដាប់

៤៖ ប្រធានាធិបតីក្វាតេម៉ាឡា ប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងរឹងមាំដោយឥតលក្ខខណ្ឌសម្រាប់តៃវ៉ាន់ កំលុងទស្សនកិច្ចនៅដែនកោះនេះ

៥៖ ទីក្រុងមូស្គូចាប់ផ្តើមប្រើប្រាស់ រថក្រោះស៊េរីថ្មីបំផុតរបស់ខ្លួន T-14 នៅអ៊ុយក្រែន, នេះបើតាមសារព័ត៌មានរុស្ស៉ី RIA

៦៖ អតីតប្រមុខ UN លោក បាន គីមូន៖ របបយោធាមីយ៉ាន់ម៉ា ត្រូវតែជាអ្នកបោះជំហានមុន ដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សាដ៏បង្ហូរឈាម