(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សង្រ្គាមនៅអ៊ុយក្រែន ជំរុញឱ្យការចំណាយលើកញ្ចប់ថវិកាយោធា នៅទូទាំងពិភពលោក កើនឡើងយ៉ាងគំហុក

២៖ ប្រធានាធិបតីម៉ិកស៉ិក លោក López Obrador ឆ្លងកូវីដ១៩ ជាលើកទី៣

៣៖ ប្រមុខការបរទេស EU ជំរុញឲ្យប្រទេសក្នុងប្លុក បញ្ជូននាវាចម្បាំងទៅល្បាត ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់

៤៖ សហរដ្ឋអាមេរិក ដាក់ពង្រាយក្រុមឆ្លើយតបគ្រោះមហន្តរាយ ខណៈស៊ូដង់កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌

៥៖ ចិនគ្រោងធ្វើសមយុទ្ធយោធាជាមួយសិង្ហបុរី ខណៈទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិ ជាមួយតំបន់អាស៉ីអាគ្នេយ៍

៦៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ចេញមុខបកស្រាយថា ចិនគោរពឋានៈជារដ្ឋអធិបតេយ្យ របស់បណ្តាអតីតប្រទេសសូវៀតទាំងអស់