(កៀវ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់របាយការណ៍ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) នៃទីក្រុងកៀវ បានឱ្យដឹងថា ការចំណាយលើវិស័យយោធារបស់អ៊ុយក្រែនបានកើនឡើង ៦៤០ ភាគរយក្នុងឆ្នាំ២០២២ ដែលមាប្រមាណជាង ៤៤ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍បាននិយាយថា ការកើនឡើងនៃការចំណាយ ដែលភាគច្រើនបណ្តាលមកពីវិបត្តិសង្គ្រាមអ៊ុយក្រែន គឺជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំ នៃការចំណាយយោធារបស់ប្រទេសនេះ ដែលមិនធ្លាប់ក្នុងទិន្នន័យរបស់ SIPRI ។

របាយការណ៍បានបន្ថែមថា ការចំណាយលើវិស័យការពារជាតិកាលពីឆ្នាំមុនមានចំនួន ៣៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន បើធៀបនឹង ៣.២ ភាគរយក្នុងឆ្នាំ ២០២១ ។

យោងតាម ​​SIPRI ក្នុងឆ្នាំ ២០២២ អ៊ុយក្រែនគឺជាប្រទេសនាំចូលអាវុធធំជាងគេទី ៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសកាតា និងឥណ្ឌា៕