(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ហ្វីលីពីន និងចិន ឯកភាពគ្នាលើការបង្កើតបណ្ដាញទំនាក់ទំនងបន្ថែម ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រ

២៖ ប្រធានាធិបតីក្វាតេម៉ាឡា បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

៣៖ លោក ចូ បៃដិន អះអាងថាបុគ្គលិកស្ថានទូតអាមេរិក ត្រូវបានជម្លៀសចេញពីរដ្ឋធានី ប្រទេសស៊ូដង់

៤៖ ចិន ធ្វើកំណត់ទូតតវ៉ា ជុំវិញការអត្ថាធិប្បាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង​ ទាក់ទងនឹងបញ្ហាតៃវ៉ាន់

៥៖ មន្ត្រីជាន់ខ្ពស់ម្នាក់ មកពីគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

៦៖ យោធាបេឡារុស បញ្ចប់ការបណ្ដុះបណ្ដាលពី របៀបប្រើអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី