(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រមុខការទូតហ្វីលីពីន៖ ការខ្វែងគំនិតគ្នាជុំវិញបញ្ហាសមុទ្រចិនខាងត្បូង មិនមែនឆ្លុះបញ្ចាំងទាំងស្រុង អំពីទំនាក់ទំនងហ្វីលីពីន-ចិនឡើយ

២៖ យោធាអាមេរិកកំពុងត្រៀមជម្រើស ដើម្បីជម្លៀសប្រជាជននិងមន្រ្តីទូតចេញពីប្រទេសស៊ូដង់ ដែលផ្ទុះការប្រយុទ្ធគ្នាដណ្តើមអំណាច

៣៖ កងទ័ពស៊ូដង់ យល់ព្រមជួយជម្លៀសជនបរទេស ខណៈការប្រយុទ្ធគ្នានៅតែបន្តទោះជាមានបទឈប់បាញ់

៤៖ ជប៉ុនត្រៀមលក្ខណៈដើម្បីបាញ់ទម្លាក់ផ្កាយរណប ឬគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ប្រសិនបើពួកវាធ្លាក់មកលើទឹកដីខ្លួន

៥៖ រថក្រោះ Leopard 2 ៦គ្រឿង ចាកចេញពីអេស៉្បាញ ឆ្ពោះទៅអ៊ុយក្រែន

៦៖ អាជ្ញាធរថៃប្រកាសឱ្យប្រជាជននៅខេត្តជាច្រើន រួមទាំងរាជធានីបាងកក ប្រុងប្រយ័ត្នការពារខ្លួន ចំពោះមុខអាកាសធាតុក្តៅខ្លាំង