(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរអាល្លឺម៉ង់បានសម្រេចចិត្តបណ្ដេញមន្រ្តីទូតរុស្ស៉ីយ៉ាងច្រើន ដូច្នេះមានន័យថាទីក្រុងបែរឡាំងកំពុងបន្តដើម្បីបំផ្លាញទំនាក់ទំនងរុស្ស៉ី-អាល្លឺម៉ង់ទាំងមូល។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ថា «យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រចចិត្តរបស់ទីក្រុងបែរឡាំង ដែលជាការបន្តបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់ទាំងមូល»

ក្រសួងការបរទេសរុស្ស៉ី បានបន្ថែមថា «ជាការឆ្លើយតបទៅនឹងសកម្មភាពអមិត្តនេះ រុស្ស៉ីក៏សម្រេចបណ្ដេញអ្នកការទូអាល្លឺម៉ង់ចេញពីប្រទេសរបស់ខ្លួនផងដែរ ហើយនឹងធ្វើការកំណត់ឡើងវិញនូវចំនួនបុគ្គលិកអតិបរមាក្នុងស្ថានទូត»។

គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងជាផ្លូវការទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅមូស្គូ អំពីការសម្រេចចិត្តនេះ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣៕