(ប៉េកាំង)៖ ថ្ងៃទី ២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះវេទិកាសាលពណ៌ខៀវស្តីពី “ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក” ដែលសម្ពោធបើកធ្វើនៅទីក្រុងសៀងហៃ។

លោក Xi Jinping បានលើកឡើងថា  ការសម្រេចបាននូវទំនើបកម្មជាគោលបំណងរបស់ប្រជាជនចិន ក្នុងបន្តខិតខំតាមដានរុករកដែលតាំងពីសម័យទំនើបរៀងមកផង   ហើយក៏ជាបំណងរួមរបស់ប្រជាជនបណ្តាប្រទេសលើពិភពលោកផងដែរ ។ ប្រទេសមួយដែលឈានទៅរកទំនើបកម្ម ត្រូវគោរពទាំងច្បាប់ទូទៅនៃការធ្វើទំនើបកម្មផង ហើយក៏ត្រូវសមស្របនឹងសភាពការណ៍ជាក់ស្តែង របស់ប្រទេសខ្លួនផង ពោលគឺមានលក្ខណៈពិសេសរបស់ប្រទេសនោះ។

បក្សកុម្មុយនីស្តចិនបានសាមគ្គីហើយដឹកនាំប្រជាជនគ្រប់ជនជាតិរបស់ប្រទេសចិន បន្ទាប់ពីបានខិតខំស្វែងរកយ៉ាងលំបាកអស់ពេលជាយូរ ទើបរកឃើញមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ប្រទេសចិន ដូច្នេះហើយកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសឱ្យខ្លាំងនិងការស្តារប្រជាជាតិ ឱ្យមានភាពរុងរឿងឡើងវិញតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន។  ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស  ខិតខំធ្វើឱ្យសមិទ្ធិផលថ្មីនៃការធ្វើទំនើបកម្ម តាមបែបផែនចិនផ្តល់កាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍពិភពលោក  ដើម្បីផ្តល់កម្លាំងចលករថ្មីសម្រាប់មនុស្សជាតិក្នុងការរុករកមាគ៌ាធ្វើទំនើបកម្មនិងរកឃើញប្រព័ន្ធគ្រប់គ្រងសង្គមឱ្យកាន់តែល្អប្រសើរ  ក្នុងបំណងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

គួរបញ្ជាក់ថា តំណាងរដ្ឋាភិបាលឃ្លាំងគំនិតនិងប្រព័ន្ធសារព័ត៌មានមកពីប្រទេសចំនួនជិត៨០ បានអញ្ជើញចូលរួមក្នុងវេទិកា “ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក” លើកនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន