(ប៉េកាំង)៖ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា មនុស្ស ២១នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានគ្រោះអគ្គីភ័យនៅក្នុងមន្ទីរពេទ្យមួយក្នុងសង្កាត់ Fengtai ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

អ្នកពន្លត់អគ្គីភ័យបានទទួលការជូនដំណឹងអំពីអគ្គីភ័យឆាបឆេះ នៅក្នុងអគារផ្នែកអ្នកជំងឺនៃមន្ទីរពេទ្យ Beijing Changfeng នាវេលាម៉ោង ១២:៥៧យប់ (ម៉ោងក្នុងតំបន់)។ ហើយភ្លើង​បាន​រលត់ទៅវិញ​នៅ​ម៉ោង​១​និង​៣៣​នាទី​រសៀល ខណៈ​អ្នកជំងឺ​៧១​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ។

គិតត្រឹមម៉ោង០៦ល្ងាចថ្ងៃអង្គារនេះ មនុស្ស២១នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត៕