(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន សាទរដល់កិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំង២

២៖ ប្រធានាធិបតីប្រេស៊ីល ចង់បង្កើត «ក្រុមប្រទេសស្រឡាញ់សន្តិភាព» ដើម្បីធ្វើជាអាជ្ញាកណ្តាលស្វែងរកកិច្ចព្រមព្រៀងអ៊ុយក្រែន-រុស្ស៉ី

៣៖ តៃវ៉ាន់ ថាយន្ដហោះចម្បាំង ១៨គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ចិន បន្តធ្វើប្រតិបត្តិការជុំវិញដែនកោះរបស់ខ្លួន

៤៖ របបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកទោសច្រើនជាង ៣,០០០នាក់ ជាការអបអរបុណ្យចូលឆ្នាំថ្មី

៥៖ អ៉ីរ៉ង់ ផ្តន្ទាទោសមនុស្ស១០នាក់ ដាក់ពន្ធនាគារ ក្នុងសំណុំរឿងបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន កាលពីឆ្នាំ២០២០

៦៖ ក្រុមរដ្ឋមន្រ្តីការបរទេស G7 ឯកភាពគ្នារក្សាទណ្ឌកម្មប្រឆាំងរុស្ស៉ី និងបន្តគាំទ្រអ៊ុយក្រែន