(ប៉េកាំង)៖ "មេដឹកនាំចិននិងប្រេស៊ីលបង្កើតប្រវត្តិសាស្ត្រ" "ដំណើរទស្សនកិច្ចរបស់លោក Lulaនៅប្រទេសចិនបានផ្តល់ឱកាសអភិវឌ្ឍន៍ដល់ប្រេស៊ីល" បន្ទាប់ពីកិច្ចជំនួបជាមួយលោក Xi Jinpingប្រធានរដ្ឋចិន វ៉ាលីសរបស់លោកប្រធានាធិបតី Lula គឺដាក់ពេញដោយកិច្ចព្រមព្រៀងទ្វេភាគី និងផែនការសហប្រតិបត្តិការគ្រប់មុខ"។ល។សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Lulaប្រធានាធិបតីប្រេស៊ីលនៅប្រទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែមេសានេះ ប្រព័ន្ធសារព័ត៌មាននិងគ្រប់មជ្ឈដ្ឋាននៃប្រទេសប្រេស៊ីលបានវ៉ាយតម្លៃយ៉ាងសកម្ម។

អ្នកទាំងអស់គ្នាបានកត់សម្គាល់ជាទូទៅថា ប្រមុខរដ្ឋនៃប្រទេសចិននិងប្រេស៊ីលបានកំណត់ពីទិសដៅ ឱ្យបានច្បាស់លាស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងដំណាក់កាលបន្ទាប់ ដែលនឹងដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រួសត្រាយអនាគតថ្មី ។ ឆ្នាំនេះគឺជាខួបលើកទី៣០នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រេស៊ីល ហើយឆ្នាំក្រោយគឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរទៀតផង។ ក្នុងគ្រាដ៏សំខាន់នេះ ការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោក Lula ប្រធានាធិបតីប្រេស៊ីលដែលបានដំណើរការ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ខែមេសានេះ បានទទួលការយកចិត្តទុកដាក់កម្រិតខ្ពស់ ពីសហគមន៍អន្តរជាតិ។

បើមើលពីលទ្ធផលនៃកិច្ចចរចារវាងប្រមុខរដ្ឋចិននិងប្រេស៊ីល និងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយភាគីទាំងពីរ អាចឃើញថា ដំណើរទស្សនកិច្ចរបស់លោក Lula នៅប្រទេសចិនលើកនេះ ទទួលបានផលជោគជ័យដោយគាប់ប្រសើរ។ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីប្រេស៊ីល ដើម្បីត្រួសត្រាយអនាគតថ្មីនៃទំនកា់ទំនងរវាងចិន និងប្រេស៊ីលក្នុងយុគសម័យថ្មី។ លោកLula ប្រធានាធិបតីប្រេស៊ីលបានថ្លែងថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយ គឺជាបំណងប្រាថ្នារួមដ៏ខ្លាំងក្លារបស់អង្គការនីតិបញ្ញត្តិ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមនៃប្រេស៊ីល។

ប្រទេសចិននិងប្រេស៊ីល គឺជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ និងជាទីផ្សារងើបឡើងថ្មីដ៏សំខាន់នៅអឌ្ឍគោលខាងកើតនិងខាងលិច។ លោកLula ប្រធានាធិបតីប្រេស៊ីលបានមកបំពេញទស្សនកិច្ច នៅប្រទេសចិនចំនួនបួនលើក ដែលត្រូវបានគេហៅថា "មិត្តចាស់របស់ប្រជាជនចិន"

ក្នុងកិច្ចពិភាក្សាការងារកាលពីថ្ងៃទី១៤ខែមេសា លោកXi Jinping ប្រធានរដ្ឋចិនបានប្រើពាក្យ"មុតមាំ"ចំនួនបី មកអធិប្បាយពីទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តរវាងចិននិងប្រេស៊ីល។ លោកLulaប្រធានាធិបតីប្រេស៊ីលបានរំពឹងថា ទំនាក់ទំនងរវាងប្រេស៊ីលនិងប្រទេសចិន អាចលើសពីវិស័យពាណិជ្ជកម្ម។

ប្រមុខរដ្ឋប្រទេសទាំងពីរសុទ្ធតែប្រើពាក្យ «ចក្ខុវិស័យយុទ្ធសាស្ត្រ» ដើម្បីដោះស្រាយទំនាក់ទំនងទ្វេភាគី ប្រការនេះបង្ហាញឱ្យឃើញថា កិច្ចកសាងទំនុកចិត្តគ្នាខាងនយោបាយរវាងភាគីទាំងពីរបានឈានដល់កម្រិតថ្មី ហើយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មីនឹងកាន់តែរឹងមាំថែមទៀត។ ក្នុងនាមជាប្រទេសនាំមុខ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រេស៊ីលបានលើសពីក្របខ័ណ្ឌទ្វេភាគី ដែលបានដើរតួនាទីជំរុញយ៉ាងសកម្មក្នុងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល។ នៅក្នុងអង្គការសហប្រជាជាតិ ប្រទេសBRICS និងប្រទេសG20ជាដើម ប្រទេសចិននិងប្រេស៊ីលបានបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រ អំពីបញ្ហាសកលដែលយកចិត្តទុកដាក់ដូចគ្នាជាប់រហូតមក។

ត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ និងត្រូវការការធ្វើទំនើបកម្ម នេះគឺជាសេចក្តីប្រាថ្នារបស់ប្រជាជនប្រេស៊ីល ហើយក៏ជាសេចក្តីប្រាថ្នារបស់ប្រជាជនចិនផង។ យើងជឿជាក់ថាក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ទំនាក់ទំនងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មី នឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតដែលនឹងនាំមក នូវសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ និងបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុង កិច្ចសហប្រតិបត្តិការចិននិងអាមេរិកឡាទីន ក៏ដូចជាសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន