(ណៃពិដោរ)៖ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោស ៣,១១៣នាក់ ក្នុងនោះរួមមានទាំងជនបរទេស ៩៨នាក់ ដើម្បីជាការអបអរសាទរដល់ពិធីបុណ្យប្រពៃណី ចូលឆ្នាំថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

ឧត្ដមសេនីយ៍​ឯក លោក អោង លីន វ៉េ (Aung Lin Dwe) ធ្វើការប្រកាសខាងលើ ក្នុងសេចក្ដីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ នៅលើឆាណែលតេឡេក្រាមមួយគាំទ្រដល់ របបយោធា។ ឧត្តមសេនីយ៍រូបនេះបានបញ្ជាក់ដូច្នេះថា «ការលើកលែងទោសនេះគឺជាការអបអរសាទរដល់បុណ្យចូលឆ្មាំប្រពៃណីជាតិរបស់មីយ៉ាន់ម៉ា ដើម្បីនាំមកនូវ ភាពសប្បាយរីករាយសម្រាប់ប្រជាជន និងការដោះស្រាយបញ្ហាមនុស្សធម៌»។ ប៉ុន្តែព្រមពេលជាមួយគ្នា មិនមានការបញ្ជាក់លម្អិតថាតើមនុស្សសំខាន់ៗ ណាមួយខ្លះស្ថិតនៅក្រោមការលើកលែងទោសនេះនោះទេ។

គួរបញ្ជាក់ថា បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) ក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ១៧,៤៦០នាក់ នៅតែបន្តជាប់ឃុំនៅឡើយ និង ៣,២៤០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៃរបបយោធាមីយ៉ាន់ម៉ា។ ប៉ុន្តែ របបសឹកបានអះអាងជារឿយៗថាតួលេខ អ្នកសា្លប់មានចំនួនតិចជាងតួលេខរបស់អង្គការសង្គមស៊ីវិល៕