(មូស្គូ)៖ ក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៉ី Wagner បានបញ្ជូនអ្នកទោសសង្គ្រាមអ៊ុយក្រែនយ៉ាងហោចណាស់ ១០០នាក់ឲ្យត្រឡប់ទៅកងកម្លាំងអ៊ុយក្រែនវិញ ដើម្បីប្រារព្ធពិធីបុណ្យ Easter របស់គ្រិសាសនិកនិកាយអូតូដក់ (Orthodox)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

ប្រធានក្រុមហ៊ុន លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជាក់ក្នុងសារជាវីដេអូមួយ នៅថ្ងៃអាទិត្យនេះថា «យើងបានរៀបចំពួកគេទាំងអស់ដោយការផ្គត់ផ្គង់អាហារនិងទឹក រួមទាំងពិនិត្យអ្នករបួស»

គួរបញ្ជាក់ថា ប្រធានការិយាល័យបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន លោក អាន់ឌ្រី យ៉េម៉ាក (Andriy Yermak) ក៏បានឲ្យដឹងដែរថា អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១៣០នាក់ត្រូវបានដោះលែង ហើយបានត្រឡប់ទៅផ្ទះវិញក្នុងរដូវកាលបុណ្យ Easter នេះ។ នៅមិនច្បាស់ទេថាតើមានជនជាតិរុស្ស៉ីប៉ុន្មាននាក់ នឹងត្រូវបានបញ្ជូនត្រឡប់ទៅវិញតាមមធ្យោបាយផ្សេង៕