(រីយ៉ាដ)៖ អនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Walid al-Khereiji នៅថ្ងៃពុធនេះបានទៅទទួលរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad នៅអាកាសយានដ្ឋានអន្តរជាតិ King Abdulaziz មុនចាប់ផ្តើមកិច្ចចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។
លោក Mekdad កំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមការអញ្ជើញរបស់សមភាគីអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan ដើម្បីចូលរួមក្នុងកិច្ចចរចាមួយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ដំណោះស្រាយនយោបាយចំពោះវិបត្តិនៅក្នុងប្រទេសស៊ីរី។
សម័យប្រជុំក៏នឹងដោះស្រាយជាមួយនឹងការសម្របសម្រួលការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ និងធានាការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់រងគ្រោះក្នុងប្រទេសស៊ីរីផងដែរ៕