(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក គីម ជុងអ៊ុន អំពាវនាវឱ្យពង្រឹងសមត្ថភាពរារាំងសង្រ្គាម ខណៈស្ថានការណ៍តំបន់ឧបទ្វីបកូរ៉េ កាន់តែតានតឹង

២៖ មេដឹកនាំបេឡារុស ចង់បានការធានាថារុស្ស៉ីនឹងការពារប្រទេសរបស់លោក ប្រសិនបើរងការវាយប្រហារ

៣៖ បុគ្គលិកធនាគារម្នាក់ បាញ់សម្លាប់មិត្តរួមការងារ ៥នាក់ នៅឯទីក្រុង Louisville សហរដ្ឋអាមេរិក

៤៖ កូរ៉េខាងត្បូង ថាឯកសារសម្ងាត់យោធាអាមេរិក ដែលបែកធ្លាយ ជាព័ត៌មានមិនពិត

៥៖ កងទ័ពហ្វីលីពីន និងសហរដ្ឋអាមេរិក រួមគ្នាធ្វើសមយុទ្ធទ្រង់ទ្រាយធំ

៦៖ ប្រធានាធិបតីបារាំង ម៉ាក្រុង រងការរិះគន់ ក្រោយនិយាយថា អឺរ៉ុបគួរប្រកាន់ជំហរមួយដែលមិនតាមអាមេរិកឬចិនឡើយ ជុំវិញបញ្ហាតៃវ៉ាន់