(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ បារាំង៖ រកឃើញសាកសពមនុស្ស ២នាក់ ក្នុងហេតុការណ៍បាក់រលំអគារនៅទីក្រុង Marseille

២៖ ប្រេសិតអារ៉ាប៊ីសាអូឌីត និងអូម៉ង់ បើកកិច្ចចរចាសន្តិភាពជាមួយក្រុមហ៊ូស៉ី ក្នុងប្រទេសយេម៉ែន

៣៖ លោក ហ្សេលេនស្គី ថ្កោលទោសការវាយប្រហាររបស់រុស្ស៉ី ចំពេលប្រារព្ធពិធី Palm Sunday នៅអ៊ុយក្រែន

៤៖ ឯកសារបែកធ្លាយ បង្ហាញថាសហរដ្ឋអាមេរិក កំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្ត របស់ខ្លួនឯង

៥៖ ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរកោះតៃវ៉ាន់ ក្នុងថ្ងៃទី៣

៦៖ លោក ម៉ាកូស ច្រានចោលលទ្ធភាពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន ជាទីតាំងសម្រាប់បើកការវាយប្រហារ