(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយឱ្យដឹងនៅថ្ងៃចន្ទ (ទី១០ ខែមេសា) នេះថា លោកគ្រោងនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសវានៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។
លោក បៃដិន បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី NBC Today នៅមុនការធ្វើបទបង្ហាញក្នុងពិធីបុណ្យ the White House Easter Egg Roll ថា៖ «ខ្ញុំមានគម្រោងរឈរឈ្មោះ... ប៉ុន្តែយើងមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីប្រកាសវានៅឡើយទេ»។
លោក បៃដិន បាននិយាយថា លោកមានបំណងក្លាយជាបេក្ខភាពរបស់បក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២៤ ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការទេ។ ទាំងលោក បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស បាននិយាយថា ពួកគេនឹងធ្វើការជាមួយគ្នា៕