(ហាណូយ)៖ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូ នាថ្ងៃសៅរ៍នេះ ព្រឹទ្ធសមាជិក លោក ជេហ្វ មឺកលី (Jeff Merkley) បាននិយាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) គ្រោងធ្វើទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឲ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

ផែនការនៃដំណើរទស្សនកិច្ចដែលមិនទាន់ប្រកាសជាផ្លូវការរបស់ លោក ប្លីនខិន អាចសម្រេចឡើងបន្ទាប់ពីមានជំនួបតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយប្រធានបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) កាលពីសប្តាហ៍មុន។

លោក មឺកលី បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «សប្តាហ៍ក្រោយលោករដ្ឋមន្រ្តីការបរទេសអាចនឹងមកកាន់ទីនេះ ដែលទំនងជានៅថ្ងៃសៅរ៍ មុនពេលលោកទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិ រំពឹងថានឹងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយ នៅឆ្នាំ២០២៣នេះ ស្របតាមឧត្ដមគតិដើម្បីឲ្យចំខួបលើកទី ១០ ដែលត្រូវនឹងខែកក្កដានៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម៕