(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៉ីស្រាអែល ថាយោធារបស់ខ្លួនដឹកនាំការវាយប្រហារតាមផ្លូវអាកាស ក្នុងប្រទេសលីបង់ ជាការសងសឹក

 

២៖ នាង Stormy Daniels ថាលោក ដូណាល់ ត្រាំ មិនគួរត្រូវជាប់ពន្ធនាគារទេ ក្នុងសំណុំរឿងប្រាក់បំបិតមាត់

 

៣៖ មនុស្សជិត ៤,០០០នាក់ ភៀសខ្លួនចូលប្រទេសថៃ ចំពេលមានការប្រយុទ្ធគ្នាជាថ្មីនៅមីយ៉ាន់ម៉ា 

៤៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ចេញសេចក្តីថ្លែងការណ៍រួមបង្ហាញក្តីបារម្ភ ជុំវិញសកម្មភាពតាមប្រព័ន្ធព័ត៌មានវិទ្យារបស់កូរ៉េខាងជើង

 

៥៖ ទីក្រុងឆៀងម៉ៃរបស់ថៃ ជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនធ្វើការពីផ្ទះ

 

៦៖ ក្រោយទស្សនកិច្ចនៅចិន អតីតមេដឹកនាំតៃវ៉ាន់ លោក ម៉ា យីងជាវ ថា ដែនកោះនេះនឹងត្រូវប្រឈមជម្រើសពីរ គឺរវាងសន្តិភាពនិងសង្រ្គាម