(ប៉េកាំង)៖ ថ្ងៃទី៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានមកដល់កន្លែងដាំកូនឈើនៅខ័ណ្ឌ Chaoyang ក្រុងប៉េកាំង ដើម្បីអញ្ជើញចូលរួមសកម្មភាពដាំកូនឈើដោយស្ម័គ្រចិត្ត ជាមួយប្រជាពលរដ្ឋក្រុងប៉េកាំង។ លោក Xi Jinpingបានផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅជាមួយសិស្សានុសិស្ស និងប្រជាជនទៅនឹងកន្លែង ហើយនិយាយអំពីការស្វែងយល់របស់លោក អំពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយបញ្ចូលគ្នា នូវបទពិសោធន៍ការងារនិងការរីកចម្រើនរបស់លោកផ្ទាល់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការតម្កល់អេកូឡូស៊ីនិងការអភិវឌ្ឍបៃតងជាអាទិភាព បានក្លាយទៅជាមតិឯកភាពនៃការអភិវឌ្ឍក្នុងតំបន់នានា មនសិការនិងភាពម្ចាស់ការដែលលើកកម្ពស់ ការអភិវឌ្ឍបៃតងត្រូវបានបង្កើនយ៉ាងខ្លាំង។ គំនិត"ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់”ត្រូវបានអនុវត្តដោយរស់វើកនៅគ្រប់តំបន់ទូទាំងប្រទេស។ នៅក្នុងសកម្មភាពដាំកូនឈើលើកនេះ លោកXi Jinpingបានចេញផ្សាយការអំពាវនាវថ្មី ពោលគឺ“យើងធ្វើសកម្មភាពយ៉ាងសកម្ម ចាប់ផ្តើមពីការដាំកូនឈើ ដើម្បីកសាងនូវទឹកថ្លាភ្នំបៃតងនិងភ្នំមាសភ្នំប្រាក់របស់អ្នកទាំងអស់គ្នា ហើយគូរចេញនូវផ្ទាំងគំនូរដ៏ស្រស់ស្អាតរបស់ប្រទេសចិន”៕

វិទ្យុមិត្តភាពកម្ពុជាចិន