(ពិភពលោក)៖ នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ ច្រានចោលការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ៣៤បទចោទ ប្រឆាំងនឹងរូបលោក

 

២៖ សហរដ្ឋអាមេរិក បញ្ចេញកញ្ចប់ជំនួយយោធាថ្មីបន្ថែមទំហំ ២.៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

 

៣៖ ប៉ូលិសអ៉ីស្រាអែល ឆ្មក់វាយប្រហារលើអ្នកថ្វាយបង្គំ ក្នុងវិហារអាល់ អឹកស នៃទីក្រុងហ្ស៊េរុយសាឡិម

 

៤៖ ជប៉ុនផ្លាស់ប្តូរគោលការណ៍ផ្តល់ជំនួយអន្តរជាតិ ដោយនឹងជួយផ្តល់មូលនិធិដល់ គម្រោងការពារជាតិនៃប្រទេសជាមិត្ត

 

៥៖ អ៉ីរ៉ង់តែងតាំងឯកអគ្គរដ្ឋទូតប្រចាំអេមីរ៉ាត់អារ៉ាប់រួមជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៦ ខណៈទំនាក់ទំនងប្រសើរឡើង

 

៦៖ ប្រធានាធិបតីបារាំងទៅដល់ទីក្រុងប៉េកាំង និងនិយាយថា ចិនមានតួនាទីធំនៅលើផ្លូវ ឆ្ពោះទៅស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន