(ប៉េកាំង)៖ នៅឆ្នាំ ២០២៣ ជាខួបទី ១០ ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលោកXi Jinping មេដឹកនាំកំពូលនៃប្រទេសចិនបានលើកឡើងចំពោះសហគមន៍អន្តរជាតិ ។ នៅថ្ងៃទី ៤ ខែមេសា វិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានចេញផ្សាយរបាយការណ៍ពិសេសមួយស្តីពី «ខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ៖ គំនិតកាន់តែស៊ីជម្រៅ ការអនុវត្ត ការវិវត្តនិងទស្សនវិស័យអនាគត»

នេះគឺជារបាយការណ៍សិក្សាស្រាវជ្រាវដំបូងស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ក្នុងរយៈពេល១០ឆ្នាំកន្លងមកដែលធ្វើឡើងដោយ ធនាគារគំនិតជាតិនិងអន្តរជាតិ ។ របាយការណ៍នេះបានច្រានចោលការលើកឡើង ខុសឆ្គងរបស់អ្នកនយោបាយ ធនាគារគំនិតនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន របស់អឺរ៉ុបនិងអាមេរិកដែលបានយល់ច្រឡំ មួលបង្កាច់និងលាបពណ៌ចំពោះគំនិតផ្តួចផ្តើមស្តីពី “សហគមន៍រួមវាសនារបស់មនុស្សជាតិ” ដោយបានសម្គាល់ថា គំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាគំរូភាពថ្មីនៃការរួមរស់រវាងអរិយធម៌ខុសៗគ្នា លើពិភពលោក គំនិតថ្មីនៃអភិបាលកិច្ចសកល ទស្សនៈថ្មីនៃការប្រាស្រ័យទាក់ទងលើផ្ទៃអន្តរជាតិ ផែនការថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាការរួមចំណែកថ្មីនៃតម្រិះប្រាជ្ញាចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន