(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ្នកសរសេរប្លុកយោធារុស្ស៉ី ដ៏ល្បីម្នាក់ ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះគ្រាប់បែក នៅឯទីក្រុង St Petersburg

២៖ រុស្ស៉ី នឹងដំឡើងអាវុធនុយក្លេអ៊ែរ នៅតំបន់ព្រំដែនបេឡារុស ជាប់ជាមួយ NATO

៣៖ អារ៉ាប៊ីសាអូឌីត មានផែនការអញ្ជើញប្រធានាធិបតីស៉ីរី លោក អាសាដ ចូលរួមកិច្ចប្រជុំមេដឹកនាំនៃតំបន់អារ៉ាប់

៤៖ លោក អាន់វ៉ា៖ ម៉ាឡេស៉ីបើកចំហចំពោះកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង

៥៖ លោក អឺដូហ្កាន់ ប្រកាសមិនទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំតួកគី បន្ទាប់ពីទូតអាមេរិកទៅជួបបេក្ខជនប្រធានាធិបតីបក្សប្រឆាំង

៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ស្នើឱ្យរុស្ស៉ីដោះលែងអ្នកកាសែត Wall Street Journal ដែលជាប់សង្ស័យករណីចារកម្ម