(ប៉េកាំង)៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជួបសន្ទនាជាមួយលោក Anwar bin Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ីPedro Sánchez Pérez-Castejón នាយករដ្ឋមន្ត្រីអេស្ប៉ាញលោកLee Hsien Loongនាយករដ្ឋមន្ត្រីសិង្ហបុរីដែលអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ចាប់ពីជំនួបបីលើកនេះ យើងអាចមើលឃើញនូវទំនាក់ទំនងរវាងចិននិងតំបន់ពាក់ព័ន្ធ។

ប្រទេសអេស្ប៉ាញជាសមាជិកសហភាពអឺរ៉ុប ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីជាប្រទេសជិតខាងទាំងពីរនៃប្រទេសចិន ហើយក៏ជាសមាជិកដ៏សំខាន់របស់អាស៊ានផងដែរ។ ប្រទេសចិននិងទ្វីបអឺរ៉ុបជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផលប្រយោធន៍រួមរវាងចិននិងទ្វីបអឺរ៉ុបសំខាន់ជាងការខ្វែងមតិយោបល់។ភាគីចិនជឿជាក់ថាភាគីទ្វីបអឺរ៉ុបពិតជាក៏យល់ច្បាស់ ត្រង់ចំណុចនេះដែរ។ ក៏ប៉ុន្តែបើចង់អភិវឌ្ឍទំនាក់ទំនងចិននិងទ្វីបអឺរ៉ុប ឱ្យបានល្អត្រូវតែមានបូរេលក្ខខណមួយគឺតម្រូវឱ្យភាគអឺរ៉ុប ប្រកាន់ខ្ជាប់នូវយុទ្ធស្ត្រម្ចាស់ការ។នេះក៏ជាការគូសបញ្ជាក់ជាច្រើនដង ក្នុងពេលដែលលោកXi Jinpingជួបជាមួយថ្នាក់ដឹកនាំភាគី អឺរ៉ុបក្នុងកន្លងមក។

ឆមាសទីពីរឆ្នាំ២០២៣ ប្រទេសអេស្ប៉ាញនឹងធ្វើជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប។ លោកXi Jinpingបានគូស បញ្ជាក់ថាសង្ឈឹមអេស្ប៉ាញអាចនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្ទនារវាងចិននិងអឺរ៉ុប។ប៉ុន្មានឆ្នាំកន្លងមកតំបន់ទ្វីបអាស៊ីបាននិងកំពុងរក្សានិន្នាការ ជាទូទៅនូវសន្តិភាពនិងស្ថិរភាពអភិឌ្ឍយ៉ាងលឿននិងស្តារឡើងវិញ យ៉ាងល្អប្រសើរទាំងនេះគឺទទួលបានដោយសារការខិតខំប្រឹងប្រែង និងឧស្សាធ្វើការរបស់ប្រជាជនតំបន់អាស៊ី។ក្នុងពិភពលោកដែលមានភាពច្របូកច្របល់ និងប្រែប្រួលមិនទៀងទាត់ប្រជាជនអាស៊ីកាន់តែត្រូវការ លុបបំបាត់ការរំខានពីខាងក្រៅការពារឱ្យបានល្អនិងអភិវឌ្ឍឱ្យបានល្អនូវមហាគ្រួសាររបស់ខ្លួន។

«យើងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដកហូតសិទ្ធិរបស់ប្រជាជនអាស៊ីដែលស្វែងរកជីវភាពប្រកបដោយសុភមង្គលនិងភាពកាន់តែល្អបវរនោះទេ» អនុសាសន៍របស់ប្រធានរដ្ឋXi Jinpingបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន