(ប៉េកាំង)៖ រសៀលថ្ងៃទី៣០ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន រៀបចំការសិក្សាសមូហភាពលើកទី ៤ ដើម្បីសិក្សានិងអនុវត្តគំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីដោយគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំការសិក្សាសមូហភាពលើកនេះ គឺដើម្បីដើរតួនាទីគំរូ ជំរុញបក្សទាំងមូលក្នុងការសិក្សានិងអនុវត្ត គំនិតនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ក្នុងការអប់រំប្រធានបទនិងដាក់មូលដ្ឋានគ្រឹះទ្រឹស្តីដ៏រឹងមាំ ។

សមមិត្តប្រាំនាក់ រួមមានលោក Liu Guozhong លោក Li Ganjie លោក Li Shuleiលោក He Weidong និងលោក Chen Min'erដែលជា សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ជាដើមបានរួមបញ្ចូលគ្នានូវគំនិត និងការអនុវត្តការងាររបស់ខ្លួន ផ្លាស់ប្តូរការយល់ដឹងនិងបទពិសោធន៍របស់ខ្លួន ក្នុងការសិក្សានិងអនុវត្តគំនិតស្តីពីសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ។ បន្ទាប់ពីបានស្តាប់មតិយោបល់របស់សមាជិករាល់គ្នា លោក Xi Jinping បានថ្លែងកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ការអប់រំលើកនេះកំណត់ការសិក្សា និងអនុវត្តសង្គមនិយមប្រកបដោយ លក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាប្រធានបទ ពោលគឺជំរុញបក្សទាំងមូល ជាពិសេសថ្នាក់ដឹកនាំនិងកម្មាភិបាលធ្វើឱ្យស៊ីជម្រៅនូវការសិក្សា និងអនុវត្តគំនិតនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ៕

វិទ្យុមិត្តភាពកម្ពុជាចិន