(ប៉េកាំង)៖ ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញ "មហោស្រពតន្ត្រីចិន-អឺរ៉ុបលើកទី ៣ និងជាការប្រគុំតន្ត្រីសម្រាប់អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញ" ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី ៣១ ខែមីនា ។

លោក Rafael Dezcallar ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំប្រទេសចិនបានថ្លែងតាមប្រព័ន្ធវីដេអូថា សូមអរគុណចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំការប្រគំតន្ត្រីលើកនេះ ។ លោកបានលើកឡើងថា តន្ត្រីនិងវប្បធម៌គឺជាទម្រង់ដ៏សំខាន់និង ជាស្ពានតភ្ជាប់ប្រជាជននៃប្រទេសនានា ។ លោកជឿជាក់ថា ការប្រគុំតន្ត្រីលើកនេះនឹងធ្វើឱ្យប្រជាជនអេស្ប៉ាញ យល់ដឹកកាន់តែច្បាស់ពីប្រទេសចិន ហើយនិងធ្វើឱ្យប្រជាជនចិនយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌អេស្ប៉ាញ ។

លោក Wu Haitao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអេស្ប៉ាញបានថ្លែងតាមប្រព័ន្ធវីដេអូថា ការប្រគុំតន្ត្រីដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនមានសារៈសំខាន់ជាវិជ្ជមាន ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌និងសិល្បៈរវាងប្រទេសទាំងពីរ ហើយអំណោយផលដល់ការជំរុញមិត្តភាពរវាងចិននិងអេស្ប៉ាញ ចាក់ឫសនៅក្នុងបេះដូងរបស់ប្រជាជនរបស់ប្រទេសទាំងពីរ ។ ភាគីចិនរីករាយយកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអេស្ប៉ាញជាឱកាសមួយដើម្បីរៀបចំផែនការក្នុងគ្រប់ជ្រុងជ្រោយ នូវទំនាក់ទំនងរវាងចិននិងអេស្ប៉ាញក្នុងរយៈពេលកាន់តែវេងឆ្ងាយ អនុវត្តការមតិឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ដើម្បីជំរុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងអេស្ប៉ាញឈានដល់កម្រិតថ្មី ៕

វិទ្យុមិត្តភាពកម្ពុជាចិន