(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖​ លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ

 

២៖ ស្ថិតក្នុងទីក្រុងញូវយ៉ក មេដឹកនាំតៃវ៉ាន់ ថាទំនាក់ទំនងជាមួយអាមេរិក មានភាព «ស្អិតល្មួតនឹងគ្នា» មិនធ្លាប់មាន

 

៣៖ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ

 

៤៖ តុលាការយុត្តិធម៌អន្តរជាតិប្រកាសថា សហរដ្ឋអាមេរិករឹបអូសទ្រព្យសម្បត្តិមួយចំនួនរបស់អ៉ីរ៉ង់ ដោយខុសច្បាប់

 

៥៖ រុស្ស៉ីអនុម័តយុទ្ធសាស្ត្រគោលនយោបាយសកលថ្មី សំដៅប្រឆាំងនឹងលោកខាងលិច និងកំណត់ប្រទេសចិន និងឥណ្ឌាជាដៃគូសំខាន់សម្រាប់អនាគត

 

៦៖ លោក Li Qiang បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ