(ប៉េកាំង)៖ សាងសហគមន៍រួមវាសនារបស់មនុស្សជាតិនៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយនានា លើពិភពលោកដែលបានធ្វើឡើងនាពេលចុងក្រោយនេះ លោកXi Jinping ប្រធានរដ្ឋបានស្នើយ៉ាងឱឡារិកនូវគំនិតផ្តួចផ្តើម អរិយធម៌សកលដោយផ្តោតលើការជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌ខុសៗគ្នា ដែលបានធ្វើឲ្យមានកាន់ច្រើនបែបយ៉ាងនិងពង្រីកធំ នូវរបៀបអនុវត្តក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

នៅប្រទេសកម្ពុជា ការងារអភិរក្សនិងជួសជុលព្រះបរមរាជវាំងអង្គធំកំពុងដំណើរ ការ។ នេះជាដំណាក់កាលទី៣ នៃការអភិរក្សនិងជួសជុលសម្បត្តវប្បធម៌និង អរិយធម៌កម្ពុជាដែលផ្តល់ជំនួយដោយប្រទេសចិន បន្ទាប់ពីប្រាសាទចៅសាយទេវតានិងប្រាសាទតែកែវ។ ចាប់ពីការការពារ និងការស្ដារឡើងវិញនូវទីក្រុង បុរាណKhivaក្នុងប្រទេស Uzbekistan រហូតដល់ការសិក្សាបុរាណវិទ្យារួមគ្នារវាង ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតព្រមទាំងចិន និងឡាវជាដើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសិក្សាវត្ថុបុរាណចិនបានបន្តប្រើប្រាស់ប្រាជ្ញចិននិងមធ្យោបាយចិន សម្រាប់បកស្រាយនូវ «ការដែលទទួលស្គាល់អរិយធម៌របស់ប្រទេសដទៃដើម្បី ស្វែងរកភាពរុងរឿងជាមួយគ្នា»

ពីការជំរុញកសាង "ខ្សែក្រវាត់ និងផ្លូវ" ដើម្បីធ្វើឲ្យប្រជាជននិងប្រជាជនមានការទាក់ ទងគ្នាកាន់តែជិតស្និទ្ធដល់ការបង្កើតសម្ព័ន្ធភាព ផ្លូវសូត្រអន្តរជាតិនៃរោងមហោស្រព សារមន្ទីរនិងវិចិត្រសាលសិល្បៈ ពីការកសាងប្រព័ន្ធកិច្ចសហប្រតិបត្តិការខាងអប់រំសុខភិបាលកីឡានិងទេសចរណ៍ជាំដើមដល់ការជំរុញការផ្លាស់ប្តូរនិង សុន្ទនារវាងយុវជនធនាគារគំនិតគណៈបក្ស និងសារព័ត៌មានប្រទេសចិន បាននិងកំពុងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងបន្តពង្រឹងមូលដ្ឋានគ្រឹះមនុស្សធម៌សម្រាប់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

អរិយធម៌គឺមានតែមានភាពខុសៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែគ្មានការបែងចែកជាខ្ពស់ និងទាបឡើយ។ ប្រឈមមុខនឹងទឡ្ហីករណ៍ដូចជា "ការប៉ះទង្គិចនៃអរិយធម៌" និង "ឧត្តមភាពជាតិសាសន៍" ជាដើមនោះប្រទេសចិនបានអំពាវនាយ៉ាងច្បាស់ក្នុងការគោរពគ្នាទៅវិញទៅមកនូវប្រវត្តិសាស្រ្ត សភាពការណ៍ជាតិ និងមាគ៌ាអភិវឌ្ឍន៍ ដោយសង្កត់ធ្ងន់ថា ការផ្លាស់ប្តូររវាងអរិយធម៌អាចជម្នះឧបសគ្គរវាងអរិយធម៌ ការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌អាចជំនះជម្លោះបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន