(ប៉េកាំង)៖ ថ្ងៃទី២៨ ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយ«របាយការណ៍អំពីការរំលោភ សិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០២២» ដើម្បីលាតត្រដាងពីការពិតនៃសកម្មភាពរំលោភសិទ្ធិមនុស្សរបស់អាមេរិក។

របាយការណ៍បានបង្ហាញថា ឆ្នាំ២០២២ជាឆ្នាំថមថយចុះខាងសិទ្ធិមនុស្សយ៉ាងលេចធ្លោនៅអាមេរិក។ អាមេរិកដែលហៅខ្លួនឯងថា ជា «សេនាគាំពារសិទ្ធិមនុស្ស» មានបញ្ហាពិបាកដោះស្រាយជាច្រើន ដូចជា នយោបាយលុយកាក់ ការរើសអើងពូជសាសន៍ ការប្រើប្រាស់កាំភ្លើងដោយខុសច្បាប់ ការអនុវត្តច្បាប់ដោយហឹង្សារបស់ប៉ូលីស គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំឡើងជាដើម ហើយសិទ្ធិមនុស្ស នីតិប្បញ្ញត្តិនិងយុត្តិធម៌បានថមថយចុះ សិទ្ធិជាមូលដ្ឋាននិងសេរីភាពរបស់ប្រជាជនអាមេរិក បានត្រូវបានមើលរំលងថែមទៀត។

របាយការណ៍បានសម្គាល់ថា អ្នកនយោបាយអាមេរិកដែលបម្រើផលប្រយោជន៍របស់ក្រុមមូលធនផ្តាច់មុខ មិនគ្រាន់តែបាត់បង់ឆន្ទៈអត្តនោម័ត និងសមត្ថភាពសត្យានុម័តដែលឆ្លើយតបតម្រូវការជាមូលដ្ឋាន របស់ប្រជាពលរដ្ឋនិងគាំពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏គ្មានសមត្ថភាពដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដូចជាបញ្ហាសិទ្ធិមនុស្សជាដើម បែរជាប្រើសិទ្ធិមនុស្សជាអាវុធតាមទំនើងចិត្ត ទៅវាយប្រហារប្រទេសដទៃ ហើយបង្កើតភាពបដិបក្ខ បំបែកបំបាក់និងចលាចលនៅសហគមន៍អន្តរជាតិ ដែលក្លាយទៅជាអ្នកបង្កបញ្ហានិងបង្កការរារាំងដល់ការអភិវឌ្ឍសិទ្ធិមនុស្សសកល៕