(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ធនាគារគំនិត CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពី អភិបាលកិច្ចជាតិនិងមតិសាធារណៈនៃសកលវិទ្យាល័យប្រជាជនចិន ធ្វើការស្ទង់ប្រជាមតិនៅបរទេសអំពី “របបប្រជាធិបតេយ្យសកល” ។

លទ្ធផលនៃការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកចូលរួមការស្ទង់មតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិមនុស្សជាមូលដ្ឋានដូចជា សិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ជាដើម អ្នកចូលរួមការស្ទង់ប្រជាមតិសកលនេះចំនួន៨៤,៨ភាគរយយល់ឃើញថា គ្មានប្រជាធិបតេយ្យណាដែលមានឋានៈខ្ពស់ជាងគេនោះទេ របបប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ទើបជាការល្អបំផុត ។

ប្រទេសចិនប្រកាន់ខ្ជាប់រហូតមកថា ប្រជាធិបតេយ្យមិនមែនជាគ្រឿងលម្អទេ មិនមែនសម្រាប់តាំងបង្ហាញនោះទេ តែវាត្រូវប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាជាក់ស្តែង ដែលប្រជាជនត្រូវការដោះស្រាយ ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ចិនបានជំរុញការកសាងប្រជាធិបតេយ្យនៃប្រជាជន ក្នុងដំណើរការទាំងមូលដោយគ្រប់ជ្រុងជ្រោយ ដោយសម្រេចបាននូវការចូលរួមជាបន្តបន្ទាប់ និងទូលំទូលាយពីសំណាក់ប្រជាជនទាំងអស់គ្នា គំនិតជាស្នូលអំពីប្រជាធិបតេយ្យនៃប្រជាជន ក្នុងដំណើរការទាំងមូលក៏ទទួលបានការឱ្យតម្លៃខ្ពស់ជាទូទៅក្នុងការស្ទង់មតិលើកនេះដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន